អ្នកជីកអណ្ដូងស្នប់ត្រូវប៉ាន់ នៅរដូវប្រាំង រាំងស្ងួតនេះ
- 2016-03-28 18:40:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជីកអណ្ដូងស្នប់ត្រូវប៉ាន់ នៅរដូវប្រាំង រាំងស្ងួតនេះ
ចន្លោះមិនឃើញ
លោក រិន ជាកសិករនៅក្នុងស្រុកឈូក បានជីកអណ្ដូងស្នប់ដោយប្រើ ម៉ូទ័របូម បានប្រាប់ថា ផ្ទះរបស់គាត់ មានស្រះទឹកមួយដែរ តែទឹកដែលបានបញ្ចូលកាលពីខែវស្សាបានរីងជាងពាក់កណ្ដាលស្រះបាត់ទៅហើយ វាមិនគ្រប់គ្រាន់ ក្នុងការស្រោចបន្លែ និងការប្រើប្រាស់ទូទៅ សម្រាប់គ្រួសាររបស់គាត់ និងកូនគាត់បានទេ ទើបគាត់សម្រេចចិត្តជីកអណ្ដូងនេះ ម្យ៉ាងទឹកស្រះរបស់គាត់ឡើងល្អក់អស់ហើយ។
រីឯលោក នី ជាជាងជីកអណ្ដូងស្នប់ រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានលើកឡើងថា គាត់បានប្រកបរបរជីកអណ្ដូងស្នប់ប្រមាណជា ៦ឆ្នាំ និង ធ្លាប់បានជីកអណ្ដូងយ៉ាងច្រើន ក្នុងខេត្តតាកែវ ខេត្តកំពត និងកំពង់ស្ពឺ។
លោក នី បានបន្ថែមទៀតថា កាលពីមុនអណ្ដូងស្នប់គឺ សប់នឹងដៃ តែឥឡូវដោយសារតែមានភ្លើងអគ្គិសនី ប្រជាជនភាគច្រើនលែងប្រើស្នប់ដៃទៀតហើយ គឺគេដាក់ម៉ូទ័របូមជំនួសវិញ វាមានភាព ងាយស្រួលជាង និងរហ័សជាង។ ឯទឹកដែលបានពីអណ្ដូងស្នប់មានសភាពថ្លាល្អ មិនល្អក់ដូចទឹកក្នុងស្រះនោះទេ។ ចំណែកតម្លៃឈ្នួលនៃការជីកអណ្ដូង លោកបានបង្ហើបថា តម្លៃវាអាស្រ័យលើទំហំនៃទុយយោ និងជម្រៅអណ្ដូង។ ឯទំហំទុយយោមានច្រើនប្រភេទដូចជា ទំហំ៥០, ៦០, ៧០, ៧៥, ៨០និង ១០០សង់ទីម៉ែត្រ។ តម្លៃនៃការជីកអណ្ដូងមានដូចជា៖
ទុយយោ ៥០ សង់ទីម៉ែត្រ តម្លៃ ២០០ ដុល្លារចុះក្រោម ទុយយោ ៦០ សង់ទីម៉ែត្រ តម្លៃចន្លោះពី ២០០-៣០០ ដុល្លារ ទុយយោ ៧៥ និង ៨០ សង់ទីម៉ែត្រ តម្លៃចាប់ពី ៣០០ ដុល្លារឡើងទៅ ទុយយោ ១០០ សង់ទីម៉ែត្រ តម្លៃខ្ទង់ ១០០០ ដុល្លារ
ប្រភពខាងលើបានបន្ថែមទៀតថា ក្នុងមួយថ្ងៃគាត់អាចជីកអណ្ដូងបានតែ ១ទេ ប៉ុន្តែបើមានគេហៅជីកក្បែរគ្នាហើយជម្រៅវាមិនជ្រៅ គាត់អាចជីកបានដល់ទៅ។
ទោះជាយ៉ាងណា ក៏គាត់ប្រាប់ថា មានដីកន្លែងខ្លះក៏ជីកមិនចេញទឹកដែរ ដែលប្រការនេះធ្វើឲ្យគាត់ខាតបង់អស់ប្រហែលជាខ្ទង់ ១០ម៉ឺនរៀល ក្នុងមួយកន្លែង ឯដីភូមិខ្លះត្រូវជីក ដល់ទៅ២ ឬ៣កន្លែងទើបមានទឹក។ ឯជម្រៅអណ្ដូងចន្លោះចាប់ពី ២០ម៉ែត្រ ទៅ៤០ ម៉ែត្រ។ ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ចង់ជីកអណ្ដូងស្នប់អាចទាក់ទងគាត់បានតាមទូរស័ព្ទលេខ 012 35 39 71 និង 071 77 51 045។
អត្ថបទ៖ ឡុច គីមសាយ