ឆ្នាំងបាយវៃឆ្លាតរបស់ Xiaomi អាចដាំបាយ បានជាង២០០០ប្រភេទ
- 2016-03-30 22:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំងបាយវៃឆ្លាតរបស់ Xiaomi អាចដាំបាយ បានជាង២០០០ប្រភេទ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Xiaomi បានបង្ហាញនូវផលិតផលថ្មីរបស់ពួកគេគឺឆ្នាំងបាយដែលមានបំពាក់នូវបច្ចេកវិទ្យាទំនើប ដែលអាចជួយសម្រួលដល់ការដាំបាយឲ្យមានរសជាតិឈ្ងុយឆ្ងាញ់បានផងដែរ។
ឆ្នាំងបាយវៃឆ្លាតរបស់ Xiaomi នេះគឺមានឈ្មោះថា MIJIA ដែលមានបំពាក់បច្ចេកវិទ្យាអាចចម្អិនបាយរហូតបានដល់ទៅ២៤៥០ប្រភេទខុសៗ ខណៈមនុស្សទូទៅស្គាល់តែជាង ១០០ប្រភេទតែប៉ុណ្ណោះ។
មិនត្រឹមតែអាចចម្អិនបាយបានច្រើនប្រភេទនោះទេ តែអ្នកក៏អាចបញ្ជា និងដឹងពីទិន្នន័យនៃការចម្អិនទាំងនោះតាមប្រព័ន្ធអ៊ីនធឺណិតពីស្មាតហ្វូនផងដែរ។ ចំពោះតម្លៃ ឆ្នាំងបាយវៃឆ្លាតនេះមានតម្លៃត្រឹម ១៥៤ដុល្លារ (តម្លៃបរទេស) តែប៉ុណ្ណោះ៕
អានបន្ត ៖ រកលុយបានតាមអ៊ីនធឺណិត ជាមួយ Click Bank
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ techinasia