អ្នកបើកយន្តហោះរូបសង្ហាត្រូវគេព្យួរការងារ ក្រោយ Live លើអ៊ីនធឺណិតពេលកំពុងធ្វើដំណើរ
- 2016-04-03 18:04:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបើកយន្តហោះរូបសង្ហាត្រូវគេព្យួរការងារ ក្រោយ Live លើអ៊ីនធឺណិតពេលកំពុងធ្វើដំណើរ
ចន្លោះមិនឃើញ
អ្នកបើយន្តហោះចិនរូបរូបសង្ហាម្នាក់បានទាក់ទាញអ្នកគាំទ្រជាង៦៤ ០០០នាក់លើបណ្ដាញសង្គម Weibo បន្ទាប់ពីរូបគេបាន Live លើបណ្ដាញមួយនេះ អំឡុងពេលកំពុងហោះហើរ។
យ៉ាងណាក្ដី សកម្មភាពមួយនេះត្រូវបានអ្នកលេងអ៊ីនធឺណិតមួយចំនួនបានរិះគន់អំពីការបំពានច្បាប់លើយន្តហោះនៃសុវត្ថិភាពរបស់ភ្ញៀវ។ ការ Live បានធ្វើឲ្យកក្រើកកាលពីថ្ងៃត្រង់ ថ្ងៃទី ៣១ ខែ មីនា ធ្វើឲ្យលេងអ៊ីនធឺណិត និងមន្ត្រីពាក់ព័ន្ធខឹងយ៉ាងខ្លាំង។
បើតាម Shanghai Daily ឲ្យដឹងថា អ្នកលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា៖"ហេតុអ្វីអ្នកដំណើរទាំងអស់តម្រូវឲ្យបិទទូរស័ព្ទពេលឡើងយន្តហោះ? ប៉ុន្តែអ្នកបើយន្តហោះបែរជាបំពានលើច្បាប់ទៅវិញ។ ក្រោយមានហេតុនេះកើតឡើង ខាងមន្ត្រីក្រុមហ៊ុនអាកាសចរណ៍បានចេញសេចក្ដីថ្លែងការណ៍ថា បុរសដែលជាអ្នកបើកយន្តហោះនោះត្រូវបានព្យួរការងារសិនហើយ ព្រោះទង្វើរបស់គេបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដំណើរ ហើយគេនឹងត្រូវប្រឈមមុខនឹងការដាក់ទោសដ៏ធ្ងន់ធ្ងរផងដែរ។
ទន្ទឹមនឹងនេះដែរ ចាប់តាំងពីរឿងនេះបែកចេញ អ្នកបើយន្តហោះសង្ហានេះបានកើនអ្នកគាំទ្រ៦ ០០០នាក់លើគណនី Weibo ប៉ុន្តែរូបនឹងវីដេអួរបស់គេទាំងត្រូវបានលុបចេញអស់ហើយ៕
ចុចអាន៖មហាសេដ្ឋីស្រីមានបំផុតទាំង១០រូបលើលោក
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ shanghaiist