ហាងកាហ្វេ Brown ចេញផលិតផលថ្មី៤មុខ ធ្វើពីស្ករត្នោតខ្មែរ
- 2016-04-04 19:19:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងកាហ្វេ Brown ចេញផលិតផលថ្មី៤មុខ ធ្វើពីស្ករត្នោតខ្មែរ
ចន្លោះមិនឃើញ
Brown ដែលជាហាងកាហ្វេពេញនិយមមួយនៅភ្នំពេញ ក្នុងស្រទាប់អតិថិជនគ្រប់លំដាប់ថ្នាក់នោះ គ្រោងចេញភេសជ្ជៈថ្មី៤ប្រភេទដែលផ្សំឡើងពីស្ករត្នោតខ្មែរ សម្រាប់រដូវកាលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីគាំទ្រស្ករត្នោតខ្មែរ។
ភេសជ្ជៈថ្មីនេះ នឹងសម្ភោធលក់នៅគ្រប់សាខារបស់ Brown ទាំងអស់នៅថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី ៥ ឧសភា នេះ។ ការដាក់លក់ភេសជ្ជៈថ្មីនេះ មានរយៈពេលតែមួយខែតែប៉ុណ្ណោះ។
លក្ខណៈរបស់ភេសជ្ជៈថ្មី៖
ក្រុមការងារផ្នែកទីផ្សាររបស់ Brown បានឲ្យដឹងថា ក្រៅពីការសម្ពោធផលិតផលថ្មីដែលផ្សំពីស្ករត្នោតខ្មែរ Brown ក៏នឹងមានដាក់បង្ហាញ Gallery Art ដែលនិយាយអំពីប្រវត្តិ និងការវិវត្តរបស់អក្សរសាស្ត្រខ្មែរ ប្រាក់រៀលខ្មែរ និងឧបករណ៍ភ្លេងខ្មែរពីសម័យបុរាណ ហើយការដាក់បង្ហាញនេះមានតែនៅសាខាទី៧ ទី៨ និងទី១១ ប៉ុណ្ណោះ។
• Brown សាខាទី៧ : Brown TK Avenue • Brown សាខាទី៨ : Brown Roastery, ផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន • Brown សាខាទី១១: Brown ព្រះនរោត្តម ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
កុំភ្លេចគាំទ្រស្ករត្នោតខ្មែរ និងសាកល្បងផលិតផលថ្មីរបស់ Brown ណា៎!
អត្ថបទ៖ ពាណិជ្ជកម្ម