អេនីហ្សាម៖ ខ្ញុំចង់ផ្ទុះដូចគេ តែគ្មានដុង
- 2016-04-05 16:19:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេនីហ្សាម៖ ខ្ញុំចង់ផ្ទុះដូចគេ តែគ្មានដុង
ចន្លោះមិនឃើញ
សិល្បករសិល្បការនី ឥឡូវកំពុងតែសង្វាតមានក្រុមរាំប្រចាំខ្លួន ដោយឡែក អេនីហ្សាម ប្រាប់ថា នាងក៏ចង់មានក្រុមរាំ និងក្បាច់រាំប្លែកៗផ្ទាល់ខ្លួនដែរ ប៉ុន្តែនាងគ្មានដុងដូចគេ។
“ការពិតឃើញតារារៀមច្បង និងប្អូនៗមួយចំនួនគាត់មានក្រុមរាំប្លែកៗ ខ្ញុំក៏ចង់បានដែរ ហើយក៏ត្រៀមចង់បង្កើតដែរ តែបងអត់ទាន់មានបទញាក់ ហើយអត់មានដុងខាងរាំហ្នឹងទៀត ចឹងអ្វីទាំងអស់ ដូចជាពិបាកសម្រាប់បង"។
យ៉ាងណាមិញប្អូនស្រីបង្កើតលោក មង្គល ទីណា បញ្ជាក់ដែរថា នាងនឹងសំណូមពរទៅខាងផលិតកម្ម ឲ្យធ្វើបទញាក់សម្រាប់នាង ដើម្បីបំពេញតម្រូវការទីផ្សារ និងបណ្ដាអ្នកគាំទ្រនាងផងដែរ។
ម្ចាស់បទ “ ខូចអារម្មណ៍” បន្ថែម៖ "បងកំពុងតែសំណូមពរឲ្យខាងផលិតកម្ម ធ្វើបទចម្រៀងញាក់ឲ្យដែរ តែមិនទាន់បានចេញទេ។ យ៉ាងណាក៏ដោយ ទោះបងគ្មានដុងខាងក្បាច់រាំ តែបងនឹងព្យាយាម សម្រាប់ឱកាសទីផ្សារពេលខាងមុខ"។
ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ អេនីហ្សាម ប្រាប់ថា នាងមានប្រហែល៥បទសម្រាប់ ចែកជូនបងប្អូនរាំលេងកម្សាន្តទៀតផង៕ អត្ថបទ៖ ថា ម៉ាលីដា