MSX ស៊េរី ០១៦ និង Kawasaki Z125 ស្អាតម្យ៉ាងម្នាក់ ពិបាកសម្រេចចិត្តតិចហើយ!
- 2016-04-14 15:00:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MSX ស៊េរី ០១៦ និង Kawasaki Z125 ស្អាតម្យ៉ាងម្នាក់ ពិបាកសម្រេចចិត្តតិចហើយ!
ចន្លោះមិនឃើញ
MSX 125SF និង Kawaski Z125 សុទ្ធតែមានរាងទាក់ទាញស្រដៀងគ្នា ហើយសមត្ថភាពក៏មិនចាញ់គ្នាប៉ុន្មានដែរ ដូច្នេះហើយទើបធ្វើឱ្យប្រិយមិត្តមួយចំនួននៅរារែកចិត្តមិនដឹងថាត្រូវជ្រើសមួយណា។
MSX 125SF ស៊េរីថ្មីនេះមានទំហំម៉ាស៊ីន 125cc ហើយរូបរាងត្រូវបានរចនាប្លែកពីស៊េរី MSX ទូទៅ ដោយផ្នែកធុងសាំងមានរាងជ្រុង កែបខ្ពស់ អំពូលប្រភេទ LED រីឯបំពង់ស៊ីម៉ាំងស្ថិតនៅដាច់ផ្នែកខាងក្រោមនៃកែប ដែលមើលមួយភ្លែតស្រដៀងនឹង Kawasaki Z125 បើមើលពីចំហៀង។
ចំណែកឯ Kawasaki Z125 មានទំហំម៉ាស៊ីន 125cc ដូចគ្នានឹង MSX 125SF ដែរ តែធុងប្រេងរបស់វាទំហំ ៧,៤លីត្រដាក់ចំណុះសាំងបានច្រើនជាង 125SF (ចំណុះប្រេងតែ ៥,៥លីត្រ) ហើយតម្លៃធូរថ្លៃជាងដល់ទៅ ៥០ដុល្លារ។ ប៉ុន្តែបំពង់ស៊ីម៉ាំង Z125 រាងខ្លីហើយទាបជាង 125SF ដូច្នេះរាងពិបាកបន្តិចសម្រាប់ការជិះកាត់ទឹក។ អ៊ីចឹងមុនសម្រេចចិត្តទិញ MSX 125SF ឬ Kawasaki Z125 មើលលក្ខណសម្បត្តិខាងក្រោម ដើម្បីកាន់តែច្បាស់៖
លក្ខណៈសម្បត្តិ MSX125 SF Vs Kawasaki Z125
លក្ខណៈសម្បត្តិ | HONDA MSX 125SF | Kawasaki Z125 |
ប្រភេទម៉ាស៊ីន | 2-valve air-cooled single cylinder | SOHC 2 Valve, Air Cooled engine |
ទំហំម៉ាស៊ីន | 125cc | 125cc |
ប្រព័ន្ធសាំង | កាប៊ុយរ៉ាទ័រ | ប៊ិច |
ចង្កឹះលេខ | ៤វគ្គ | ៤វគ្គ |
ទម្ងន់ | ១០១,៧គ.ក | ១០១គ.ក |
ចំណុះប្រេង | ៥,៥លីត្រ | ៧,៤លីត្រ |
ហ្រ្វាំងមុខ | ហ្វ្រាំងបូម ទំហំ២២០ម.ម | ហ្វ្រាំងបូម ទំហំ ២០០ម.ម |
ហ្វ្រាំងក្រោយ | ហ្វ្រាំងបូម ទំហំ១៩០ម.ម | ហ្វ្រាំងបូម ទំហំ ១៨៤ម.ម |
ស្តុបក្រោយ | LED | LED |
ពណ៌ | ពណ៌ក្រហម-ប្រផេះ ស-ប្រផេះ និងលឿង-ប្រផេះ និងប្រផេះដិត | បៃតង-ខ្មៅ ប្រផេះ-ប្រាក់ និងពណ៌ ខ្មៅ-ទឹកក្រូច |
តម្លៃលើទីផ្សារស្រុកខ្មែរ | ប្រមាណ ៣០០០ដុល្លារ | ប្រមាណ ២៩៥០ដុល្លារ |
អត្ថបទ៖ ប៉ែត ផាន់និត