ក្រុមគ្រួសារត្រៀមធ្វើបុណ្យ ១០០ថ្ងៃដល់វិញ្ញាណក្ខន្ធ វណ្ណ មករា
- 2016-04-07 16:36:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមគ្រួសារត្រៀមធ្វើបុណ្យ ១០០ថ្ងៃដល់វិញ្ញាណក្ខន្ធ វណ្ណ មករា
ចន្លោះមិនឃើញ
ក្រុមគ្រួសារកំពុងត្រៀមរៀបចំពិធីបុណ្យគម្រប់ ១០០ថ្ងៃឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធតារាចម្រៀង វណ្ណ មករា ដែលបានទទួលអនិច្ចកម្មក្នុងគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៤ កាលពីថ្ងៃទី១០ ខែមករា ២០១៦ កន្លងទៅ។
បើតាមយុវតី វណ្ណ នីតា ជាប្អូនស្រីរបស់ វណ្ណ មករា បាននិយាយថា ពិធីបុណ្យនេះរៀបចំឡើងនៅរសៀលថ្ងៃសៅរ៍ទី ៩ ខែមេសា ២០១៦ ខាងមុខនេះ នៅបរិវេណវត្តទូលទំពូង។ នាងបន្តថា ក្នុងកម្មវិធីនោះក៏មានតារាចម្រៀង ទិត្យ វិច្ឆិកា ជាអ្នកចេញមុខជួយអញ្ជើញសិល្បករ-សិល្បការិនីមួយចំនួនផងដែរ។
ក្រៅពីញាតិមិត្តជិតឆ្ងាយ យុវតីរូបនេះសង្ឃឹមថា អ្នករួមអាជីពសិល្បៈជាមួយបងប្រុសរបស់នាង នឹងផ្ដល់កិត្តិយស ហើយទៅចូលរួមពិធីបុណ្យឧទ្ទិសកុសលឱ្យបានច្រើនកុះករ៕
អត្ថបទ៖ សំ ជំនាញ