ស្តេចអុកឆ្នាំចាស់ ឈាវ បូរ៉ា ធ្លាក់ត្រឹមវគ្គ១៦នាក់ចុងក្រោយគួរឲ្យភ្ញាក់ផ្អើល
- 2016-04-08 16:45:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្តេចអុកឆ្នាំចាស់ ឈាវ បូរ៉ា ធ្លាក់ត្រឹមវគ្គ១៦នាក់ចុងក្រោយគួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
ស្តេចអុកអង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៥កន្លងទៅគឺលោក ឈាវ បូរ៉ា បានធ្លាក់ត្រឹមវគ្គ១៦នាក់ចុងក្រោយនៃការប្រកួតជម្រុះស្វែងរកបេក្ខភាព៨នាក់ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអង្គរសង្ក្រាន្តនៅខេត្តសៀមរាប់នាពេលខាងមុខនេះ។
តាមការឲ្យដឹងពីលោក សុខ មុន្នីរម្យ អ្នកយកព័ត៌មាន Sabay ពីទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមុននេះបន្តិចថា លោក ឈាវ បូរ៉ា ដែលជាស្តេចអុកដ៏ល្បីប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៥កន្លងទៅមិនបានជាប់ត្រឹមវគ្គ៨នាក់ចុងក្រោយដើម្បីធ្វើដំណើរទៅប្រកួតជុំផ្តាច់ព្រ័ត្រក្នុងពិធីឆ្នាំថ្មីអង្គរសង្ក្រាន្តនាពេលខាងមុខទេ បន្ទាប់ពីចាញ់ថេរវេលានៃការប្រកួតជាមួយអ្នកខ្លាំងលេចមុខថ្មី ហេង សៅឌី។
ដូច្នេះ ហេង សៅឌី ជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពទាំង៨រូបទៅប្រកួតជុំផ្តាច់ព្រ័ត្រនៅខេត្តសៀមរាប៕
អត្ថបទ៖ ជាន ចាន់រ៉ា