កូន​​ប្រុស​​របស់​​ឪពុក​ ហុក សុចិត្រា​ ​គ្រូ​ចំបាប់​ជម្រើស​ជាតិ​​សុទ្ធ​​ជា​កីឡាករ​បាល់ទាត់​

  • 2016-04-16 14:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហុក​ ឈាង​គីម ​ជា​​គ្រូ​បង្ហាត់​កីឡា​ចំបាប់​ជម្រើស​ជាតិ​កម្ពុជា​​ដ៏​ល្បី​​មួយ​រូប​ ប៉ុន្តែ​កូន​ប្រុស​របស់​គាត់​ទាំង​អស់​សុទ្ធ​តែ​ជា​កីឡាករ​បាល់ទាត់​ បើ​ទោះ​ជា​ពួក​គេ​បាន​ហ្វឹកហាត់​កីឡា​​បែប​ប្រយុទ្ធ​ និង​សម្តែង​​ក៏​ដោយ។

 

 

គ្រូ​បង្វឹក​ចំបាប់​ ហុក​ ឈាងគីម​បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​របស់​​ទាំង​៣​នាក់​សុទ្ធ​តែ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ ប៉ុន្តែ​កាល​ពី​ក្មេង​ៗ​ ពួក​គេ​បាន​ហាត់​ក្បាច់​គុន​ការ៉ាតេ តេក្វាន់ដូ​ និង​យូដូ​រហូត​ទទួល​បាន​ខ្សែ​ក្រវាត់​ខ្មៅ។​ ទោះ​ជា​យ៉ាង​ណា ក្រោយ​មក​ពួក​គេ​បាន​ចាប់​យក​កីឡា​បាល់ទាត់​ជា​អាជីព។

 

កូន​ប្រុស​ទាំង​៣​របស់​គាត់​ អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​បាន​ស្គាល់​យ៉ាង​ច្បាស់​ហើយ​​​គឺ​លោក​ ហុក សុចិត្រា​ អតីត​កីឡាករ​​បាល់ទាត់​កម្ពុជា​ដ៏​ល្បី​ និង​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ។ លោក ហុក សុទិត្យា និង​លោក ហុក សុជីវ័ន្ត​​ក៏​ជា​អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ដែរ។

 

 

ចំណែក​កូន​ស្រី​របស់​លោក​ ហុក ឈាងគីម គឺ​ អ្នក​ស្រី​ហុក សុកញ្ញា ​​ជា​អតីត​កីឡា​ការិនី​​វូស៊ូ​ជម្រើស​ជាតិ​កម្ពុជា និង​ធ្លាប់​ទទួល​បាន​ខ្សែ​ក្រវាត់​ខ្មៅ​ផ្នែក​កីឡា​តេក្វាន់ដូ។ មិន​ត្រឹម​​តែ​ប៉ុណ្ណោះ​​​កូន​ស្រី​គ្រូ​ចំបាប់​រូប​នេះ​ជា​ភរិយា​របស់​​​អតីត​ខ្សែ​ការ​ពារ​ណាហ្គាវើល និង​បច្ចុប្បន្ន​ជា​ខ្សែ​ការពារ​ Cambodian Tiger គឺ ទៀង ទីនី។

​​កំណើត​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​១៩៤៧​ នៅ​ភូមិ​កំពង់ចាម​ ស្រុក​កំពង់​សៀម​ខេត្ត​កំពង់ចាម​​ពី​​ឆ្នាំ​១៩៨៧​ដល់​ឆ្នាំ​១៩៨៨ លោក​ទទួល​បាន​វិញ្ញាបនបត្រ​កីឡា​ចំបាប់​ កីឡា​យូដូ និង​សាំបូ​ ពី​វិទ្យាស្ថាន​អប់រំកាយ និង​កីឡា នៅ​ទីក្រុង​ម៉ូស្គូ​នៃ​អតីត​សហភាព​សូវៀត​។ លោក​បាន​ដឹក​នាំ​ក្រុម​កីឡា​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​មេដាយ​ជា​ច្រើន​ពី​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​