តារា​ចម្រៀង​ល្បី​របស់​ថៃ​ Katreeya English​ នឹង​ចូល​រួម​សម្ដែង​​​ក្នុង​កម្មវិធី​​​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​អាន់ឆ័រ​ថ្ងៃ​ទី ១៥ មេសា ខាង​មុខ

  • 2016-04-10 12:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​កូន​កាត់​អង់គ្លេស-ថៃ​ Katreeya English បាន​​ថ្លែង​​ពី​ក្រុង​បាងកក​​​​​ឲ្យ​​ប្រិយមិត្ត​អញ្ជើញ​ចូល​រួម​ទស្សនា​ការ​​ប្រគំ​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​​​​​​២០១៦​នៅ​ថ្ងៃ​ទី​ ១៥ មេសា​ ខាង​មុខ​នៅ​ឆ្នេរ​អូឈើ​ទាល​អារីស្ដុន​ នៃ​ខេត្ត​ព្រះសីហនុ​​ ដែល​ជា​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ។ ​ម្ចាស់​បទ​ "They Call Us The Royals" ​វ័យ​ ៣៩​ ​ឆ្នាំ​រូប​នេះ​​បន្ត​​​​ថា​​នេះ​ជា​​ការ​ប្រគំ​តន្ត្រី​​​ដ៏​សប្បាយរីករាយ​​​បំផុត​មិន​ធ្លាប់​មាន​ ហើយ​​​ ​បន្ថែម​ថា​​កុំ​ភ្លេច​នាំ​មិត្តភ័ក្ដិ​​ចូល​រួម​ទស្សនា​កម្សាន្ត​​ទាំង​អស់​គ្នា។ ​​

 

 

.  ​​ចំណែក​ការ​​​ប្រកួត​​​ជម្រុះ​នៅ​​ខេត្ត​ព្រះសីហនុ​ ​ថ្ងៃ​ទី​ ១៣​ មេសា​ ​២០១៦​​ ប្រិយមិត្ត​នឹង​បាន​ជួប​តារា​ចម្រៀង​ ​ហេង ពិទូ កែវ​ វាសនា ​កញ្ញា បេប៊ី ​​កញ្ញា ចម្រើន សុភ័ក្រ ​ វីរៈ សិដ្ឋ និង ​សួស វីហ្សា ។ ​​នៅ​ថ្ងៃ​ទី​​ ១៤ មេសា​ ២០១៦ វិញ​​​​ទស្សនិកជន​បឹង​បាន​ជួប​ ​ខេមរៈ សិរីមន្ត ឆាយ វីរៈយុទ្ធ ហ្សូណូ អី វ៉ា វី ដាណែត ​និង DJ ក្ដិប ។ ​ នៅ​​ថ្ងៃ​ចុង​ក្រោយ​ ឬ ​ជុំ​ផ្ដាច់ព្រ័ត្រ​​ ​ដែល​ប្រមូល​ផ្ដុំ​​ដោយ​ក្រុម​ខ្លាំងៗ​ទាំង​ ៤ មណ្ឌល​ ​ ​ទស្សនិកជន​​​​នឹង​​ទទួល​បាន​ការ​កម្សាន្ត​​​ដែល​​ផ្ដល់​ភាព​​រីករាយ​​តាម​រយៈ​ ខេមរៈ សិរីមន្ត​ ខេម ​សុខ​ ស្រីនាង ​សុខ ពិសី ​និង ​ណាំ ប៊ុណ្ណារ័ត្ន រួម​នឹង​​តារា​ចម្រៀង​ល្បី​របស់​ថៃ Katreeya English។

 

 

  ​ កុំ​ភ្លេច​ណា​ អបអរ​​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​​ដោយ​ចូល​រួម​ទស្សនា​ ការ​ប្រគំ​តន្ត្រី​បី​រាត្រី​ពេញ​​ដែល​មាន​តារា​ល្បី​​ៗ​​​ខាង​លើ​ចូល​​រួម​នៅ​ឆ្នេរ​អូឈើទាល​ អារីស្តុន ! ​​   អត្ថបទ​ទាក់​ទង​​​តន្ត្រី​បាល់ទះ​​លើ​ឆ្នេរ​ខ្សាច់​​ឆ្នាំ​ ២០១៦​ សូម​ចុច​​ត្រង់​នេះ...​

 

វីដេអូ Katryaa

 

វីដេអូ៖

អត្ថបទ៖ ស្រណោះ ​