បាល់ទះឆ្នេរខ្សាច់មណ្ឌលខេត្តព្រះសីហនុ រកឃើញ ៨ ក្រុមចុងក្រោយហើយ
បាល់ទះឆ្នេរខ្សាច់មណ្ឌលខេត្តព្រះសីហនុ រកឃើញ ៨ ក្រុមចុងក្រោយ...
វគ្គជម្រុះបាល់ទះឆ្នេរខ្សាច់នៅឆ្នេរអូឈើទាល អារីស្តុន បានរកឃើញ ក្រុមខ្លាំងចំនួន ៨ហើយ ដើម្បីឈានទៅប្រកួតវគ្គបន្តវេលាម៉ោង ១ រសៀលថ្ងៃទី ១៤ មេសានេះ។ តារាបាល់ទះឆ្លងដែន ឆ្លាមកំពត, វិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត, Aqua Family Resort , ឆ្លាមសមុទ្រ, វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង, សំរុង, និង តារាបាល់ទះទេសចរណ៍។ ក្រោយការប្រកួតចប់នាល្ងាចថ្ងៃទី ១៤ មេសា នេះ ប្រិយមិត្តនឹងបានទស្សនាការប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់តារាចម្រៀងដូចជា ខេមរៈ សិរីមន្ត ឆាយ វីរៈយុទ្ធ ហ្សូណូ អី វ៉ា វី ដាណែត និង DJ ក្ដិប ជាដើម ។ លើសពីនេះទៅទៀត មានអមដោយកម្មវិធីប្លែកៗច្រើនច្រើន និង លក់ស្រាបៀរអាន់ឆ័រក្នុងតម្លៃពិសេសទៀតផង។