ខេមរៈ សិរីមន្ត៖ «ក្រុមហ៊ុនស្រាបៀរអាន់ឆ័រជួយកីឡាហើយថែមទាំងផ្ដល់ឱកាសឲ្យខ្ញុំផ្លាស់ប្ដូរបទពិសោធន៍ជាមួយ Katreeya English»
- 2016-04-17 23:51:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេមរៈ សិរីមន្ត៖ «ក្រុមហ៊ុនស្រាបៀរអាន់ឆ័រជួយកីឡាហើយថែមទាំងផ្ដល់ឱកាសឲ្យខ្ញុំផ្លាស់ប្ដូរបទពិសោធន៍ជាមួយ Katreeya English»
ចន្លោះមិនឃើញ
ក្នុងសន្និសីទកាសែតមុនឡើងឆាកនាការប្រគំតន្ត្រីថ្ងៃផ្ដាច់ព្រ័ត្រក្នុងកម្មវិធីបាល់ទះឆ្នេរខ្សាច់នាល្ងាចថ្ងៃទី ១៥ មេសានៅឆ្នេរអូឈើទាលអារីស្តុន ខេមរៈ សិរីមន្ត បានថ្លែងថា « អរគុណក្រុមហ៊ុនស្រាបៀរអាន់ឆ័រ មិនត្រឹមតែជួយកីឡាបាល់ទះឆ្នេរខ្សាច់ទេ តែបានផ្ដល់ឱកាសឲ្យខ្ញុំបានកៀកស្មាជាមួយ Katreeya English ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅ ក៏ដូចជារឹតចំណងមិត្តភាពរវាងសិល្បករកម្ពុជា-ថៃ។»
សិរីមន្ត បន្តថា រឹតតែពិសេសដែលក្រុមស្រាបៀរអាន់ឆ័រ បានផ្ដល់ភាពសប្បាយរីករាយនារាត្រីចុងក្រោយ ដោយបានអញ្ជើញតារាចម្រៀងកូនកាត់អង់គ្លេសថៃ Katreeya English មកសម្ដែងនាយប់ថ្ងៃទី ១៥ មេសា។ តារាចម្រៀងជួរមុខរបស់កម្ពុជារូបនេះ គូសបញ្ជាក់ទៀតថា មានមោទនភាពដែលក្រុមហ៊ុនស្រាបៀរអាន់ឆ័របានជ្រើសរើសយករូបគេមកក្នុងសន្និសីទកាសែតរួមនឹងការរឹតចំណងមិត្តភាពផ្ទាល់ខ្លួនជាមួយ Katreeya English ដែលជាសិល្បករល្បីនៅប្រទេសថៃ។ ចំណែក Katreeya English ក៏បានសម្ដែងភាពរីករាយតបការអញ្ជើញរបស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និងបានជួបអ្នកគាំទ្រនៅកម្ពុជា ហើយ នាយប់ថ្ងៃចុងក្រោយនោះ Katreeya បានធ្វើឲ្យអ្នកទស្សនានៅមុខឆាកពេញចិត្តពេញថ្លើមយ៉ាងខ្លាំងគួបផ្សំនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
គួររំលឹកថា ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនស្រាបៀរអាន់ឆ័របានរៀបចំការប្រកួតបាល់ទះឆ្នេរខ្សាច់បីថ្ងៃដែលមានប្រាក់រង្វាន់ ៥០០០ ដុល្លារ។ ក្នុងនោះក៏មានការប្រគំតន្ត្រីបីរាត្រីពេញដែរ ដែលចូលរួមដោយតារាល្បីៗនៅឆាកឆ្នេរអូឈើទាលអារីស្តុន ដូចជា ហេង ពិទូ កែវ វាសនា កញ្ញា បេប៊ី កញ្ញា ចម្រើន សុភ័ក្រ វីរៈ សិដ្ឋ សួស វីហ្សា ខេមរៈ សិរីមន្ត ឆាយ វីរៈយុទ្ធ ហ្សូណូ អី វ៉ា វី ដាណែត DJ ក្ដិប ខេម សុខ ស្រីនាង សុខ ពិសី និង ណាំ ប៊ុណ្ណារ័ត្ន រួមនឹងតារាចម្រៀងល្បីរបស់ថៃ Katreeya English។ អត្ថបទទាក់ទងតន្ត្រីបាល់ទះលើឆ្នេរខ្សាច់ឆ្នាំ ២០១៦ សូមចុចត្រង់នេះ...
ចុចអាន វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ក្លាយជាជើងឯកទូទាំងប្រទេស ឈ្នះទឹកប្រាក់ ៥ ពាន់ដុល្លារ
អត្ថបទ៖ ស្រណោះ