វិទ្យាល័យ​ ហ៊ុន សែន ស្មាច់ដែង ​ក្លាយ​​​ជា​ជើង​​ឯក​ទូទាំង​ប្រទេស​ ​ឈ្នះ​​ទឹក​ប្រាក់​ ៥ ពាន់​ដុល្លារ

  • 2016-04-16 06:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​​បើក​វគ្គ​ជម្រុះ​៤​មណ្ឌល​ធំៗ​​​​រយៈ​ពេល​មួយ​ខែ​មក​នេះ​ ក្រុម​ វិទ្យាល័យ​ ហ៊ុន សែន ស្មាច់ដែង​​​នៃ​ខេត្ត​ព្រះសីហនុ​​ បាន​ក្លាយ​ជា​ជើង​​ឯក​បាល់ទះ​ឆ្នេរ​ខ្សាច់​​ទូទាំង​ប្រទេស​ក្រោយ​​ឈ្នះ​ក្រុម​ ​តារា​បាល់ទះ​​ទេសចរណ៍​​នៅ​​​មណ្ឌល​​ខេត្ត​ព្រះសីហនុ​ដូច​គ្នា​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ពីរ​សិត​ជាប់​គ្នា​ដោយ​លទ្ធផល​ពិន្ទុ​ ២១-១៤​ និង​ ​២១-១៧​ ​នា​ល្ងាច​ថ្ងៃ​ទី​ ​១៥ ​មេសា​ នេះ​នៅ​ឆ្នេរ​អូឈើទាល​អារីស្តុន។ ​  

 

ដូច្នេះ​ វិទ្យាល័យ​ ហ៊ុន សែន ស្មាច់ដែង​ ​ជាប់​លេខ​១​ទទួល​បាន​ ​​ប្រាក់​រង្វាន់​ ៥០០០​ ដុល្លារ​អម​ដោយ​មេដាយ​​មាស​ និង​ពាន​មួយ​​​ ខណៈ​ដែល​ ​លេខ​២​ ​តារា​​បាល់ទះ​ទេសចរណ៍​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០០ ដុល្លារ​ អម​ដោយ​មេដាយ​ប្រាក់។ ចំណែក​​ Aqua Family Resort (ខេត្ត​ព្រះសីហនុ​​) ​​និង​ យុវជន​បាត់ដំបង C (បាត់​ដំបង) ​​ជាប់​ចំណាត់​ថ្នាក់​លេខ៣​ស្ទួន​ និង​ លេខ​៣​ ទទួល​​បាន​ប្រាក់​រង្វាន់​ ១០០០ ដុល្លារ​ អម​ដោយ​មេដាយ​សំរឹទ្ធ។

 

  តាម​រយៈ​លទ្ធផល​​​សរបញ្ជាក់​ថា​ ខេត្ត​ព្រះសីហនុ​ សម្បូរ​ធនធាន​កីឡាករ​​បាល់ទះ​ខ្លាំងៗ ព្រោះ​​ថា​ក្នុង​ចំណោម​ ​ចំណាត់​ថ្នាក់​​កំពូល​ទាំង​ ៤​មាន​​ក្រុម​ខេត្ត​ព្រះសីហនុ​រហូត​ដល់ ៣​ ក្រុម​ទៅ​ហើយ។ ក្រៅ​ពី​ការ​ប្រកួត​យ៉ាង​ជក់​ចិត្ត​​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ ក៏​មាន​ការ​ប្រកួត​ប្រកួត​​មិត្ត​ភាព​អន្តរជាតិ​ដែរ ​ដោយ​​កំពូល​កីឡាការិនី​​បាល់ទះ​​សញ្ជាតិ​ហ្វីលីពីន​ Cha Cruz ចាប់​ដៃ​គូ​​ជា​មួយ​ លន់ សុធា​ ​​លេង​តតាំង​នឹង​ និត ថិន និង ង៉ែត វ៉ាត​ មក​ពី​បាត់ដំបង ​​ដើម្បី​ផ្លាស់​ប្ដូរ​បទពិសោធន៍។ ​ 

 

 

 

 

គួរ​រំលឹក​ថា​មុន​ឈាន​ដល់​​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​ ១៥ មេសា​ ​​នៅ​ខេត្ត​ព្រះសីហនុ​ ​​កម្មវិធី​ជម្រុះ​​​​កាល​ពាក់​កណ្ដាល​ខែ​​មីនា​ ​ដែល​មាន​ ១២៨ ​ក្រុម​ចូល​​រួម​ដោយ​បែង​ចែក​ជា​ ៤​ មណ្ឌល​ធំៗ​ ដូច​ជា​ បាត់ដំបង​ ​សៀមរាប ​កំពង់​ចាម និង ខេត្ត​ព្រះសីហនុ។​ ​​ក្រុម​ហ៊ុន​​ស្រាបៀរ​អាន់ឆ័រ​ គ្រោង​នឹង​​រៀប​ចំ​កម្មវិធី​នេះ​​ជា​ថ្មី​ទៀត​នា​ឆ្នាំ​ក្រោយ និង​ មាន​កម្មវិធី​រឹត​តែ​ប្លែក៕

 

លេខ​១​​ប្រគល់​ដោយ​លោក​ Rolan Bala អគ្គ​នាយក​ក្រុម​ហ៊ុន​ស្រាបៀរ​អាន់ឆ័រ

 

លេខ​២​ប្រគល់​ដោយ​​លោក បឹង គឺមតោ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា

 

ចំណាត់​ថ្នាក់​លេខ​ប្រគល់​ដោយ​លោក Roderick Loeng  នាយក​ចែក​ចាយ​ទីផ្សារ និង ការ​លក់ រោង​ចក្រ​​ផលិត​​ស្រា​បៀរ​អាន់ឆ័រ

 

ចំណាត់​ថ្នាក់​លេខ​៣​ស្ទួន​ប្រគល់​​ដោយ កីឡាការិនី​ Cha Cruz

 

ចុចអាន Cha Cruz​ ៖«បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា​ត្រូវ​ខំ​បន្ថែម​ទៀត​​ដើម្បី​ប្រកួត​​ប្រជែង​នឹង​ប្រទេស​ខ្លាំង​នៅ​តំបន់​អាស៊ាន»   អត្ថបទ​ពាក់​ព័ន្ធ ​បាល់ទះ​ឆ្នេរ​ខ្សាច់​អាន់ឆ័រ ២០១៦ សូម​ចុច​ត្រង់​នេះ...  

​ អត្ថបទ៖ ស្រណោះ

អត្ថបទថ្មី