ជិន លក្ខិណា៖«​ ​កីឡាករ​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​​​​ត្រូវ​ថែ​រក្សា​សុខភាព​ជាង​គេ»

  • 2016-04-13 20:09:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«កីឡាករ​ដែល​ប្រកួត​​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​​នេះ​ត្រូវ​តែ​ថែ​រក្សា​សុខភាព​ជាង​គេ​ ព្រោះ​​ថា​ត្រូវ​ធ្វើ​ការ​ងារ​ធ្ងន់​ជាង​​មណ្ឌល​នានា​ដែល​​​​រង់​​ចាំ​ការ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ។​ ​វគ្គ​ជម្រុះ​នៅ​ឆ្នេរ​អូឈើ​ទាល​ អារីស្តុន​ គឺ​ថ្ងៃ ១៣ និង ១៤ មេសា​ ​​ហើយ​ត្រូវ​បន្ត​ការ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​ ១៥ មេសា​ ទៀត។​ ដូច្នេះ​ត្រូវ​​​​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ដិត​ដល់។» ​​នេះ​​ជា​​​ការ​ថ្លែង​​របស់​ លោក​​ស្រី ជិន លក្ខិណា ​នាយក​ម៉ាក​ផលិត​ផល​ស្រាបៀរអានឆ័រ​​​​​ ​ក្នុង​ពិធី​បើក​ការ​ប្រកួត​​​វគ្គ​ជម្រុះ​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​នៅ​ឆ្នេរ​​អូឈើ​ទាល​ អារីស្តុន នា​ព្រឹក​ថ្ងៃ​ទី​ ១៣ មេសា​ នេះ។

 

 
  លោក​​ស្រី​បន្ត​​ទៀត​ថា​ ​ការ​ប្រកួត​កន្លង​​មក​​កីឡាករ​មួយ​ចំនួន​តែង​តែ​ រមួល​ក្រពើ​ ជា​ពិសេស​ ពេល​ឈាន​ដល់​​វគ្គ​ផ្ដាច់ព្រ័ត្រ​​តែ​ម្ដង​ ហើយ​ម្យ៉ាង​វិញ​​ទៀត​​​​មណ្ឌល​​ខេត្ត​ព្រះសីហនុ​ ​បាន​សម្រាក​តិច ​មុន​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​​ទី​ ១៥ មេសា​ ខណៈ​ដែល ​​​មណ្ឌល​ផ្សេងៗ​ ដូច​ជា​ បាត់ដំបង កំពង់ចាម​ និង​ សៀមរាប​បាន​សម្រាក​ច្រើន​ជាង។ ​ប្រការ​នេះ​ កីឡាករ​ម្នាក់​ត្រូវ​លេង​​ដោយ​ប្រុង​ប្រយ័ត្ន​ ​​និង​ មើល​ថែ​សុខភាព​ខ្លួន​​ឯង។​ ​ ​មួយ​វិញ​ទៀត​អាកាស​ធាតុ​ ក្ដៅ​ខ្លាំង​ រួម​ផ្សំ​​នឹង​ការ​ប្រើ​កម្លាំង​ហួស​ប្រមាណ​ ក៏​ជា​បញ្ហា​​ឈាន​ទៅ​រក​រមួល​ក្រពើ​ដែរ​ ឬ រមួល​សាច់​ដុំ​ដែរ។

 

  ទាក់​ទិន​នឹង​បញ្ហា​នេះ លោក​ បឹង​ គឹមតោ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​​​ ក៏​​ពញាក់​ស្មារតី​ដែរ​ថា​ ​ជា​ធម្មតា ​អ្នក​ដែល​ចុះ​ឈ្មោះ​លេង​នេះ​គឺ​មិន​មែន​អ្នក​អាជីព​ព្រោះ​ថា​​សហព័ន្ធ​ ក៏​ដូច​ក្រុម​ហ៊ុន​ស្រាបៀរ​អាន់ឆ័រ​​​ចង់​បាន​ធនធាន​កីឡាករ​ថ្មីៗ ​​ហើយ​​ ការ​ហ្វឹកហាត់​ទៀត​សោត​​មិន​​បាន​ដិត​ដល់​ដែរ។ ​ទោះ​យ៉ាង​ ​​លោក​ទទូច​ឲ្យ​​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​ដូច​គ្នា​ដើម្បី​​ឲ្យ​ការ​ប្រកួត​​ប្រកប​ទៅ​​ដោយ​ភាព​រលូន។ ​​

 

 
  ពេល​ចប់​ការ​ប្រកួត​ម៉ោង​ ៧​ល្ងាច​ មាន​​ការ​ប្រគំ​តន្ត្រី​ដោយ​​មាន​ការ​ចូលរួម​​ពី​តារា​​ចម្រៀង​ល្បីៗ​ជា​​​ច្រើន​នា​យប់​​ ថ្ងៃ​ទី​ ១៣​ មេសា​ ​២០១៦​​​នេះ​ដូច​ជា​ ​ ​ហេង ពិទូ កែវ​ វាសនា ​កញ្ញា បេប៊ី ​​កញ្ញា ចម្រើន សុភ័ក្រ ​ វីរៈ សិដ្ឋ និង ​សួស វីហ្សា ។ ​​ ​កុំ​ភ្លេច​ណា​ជួប​គ្នា​​នៅ​ឆ្នេរ​អូឈើទាល​ អារីស្តុន !   ​លទ្ធផល​ព្រឹក​ថ្ងៃ​ទី ១៣ មេសា ​នេះ​គិត​ជា​សិត ៖ ១- តារា​បាល់ទះ​ឆ្លង​ដែន​ ២-០​ ឆ្លាម​កំពត១​ ២- ​យុវជន​កូន​នាគ​អូរ​ពីរ​​ ០-២ Black Cat ៣- និស្សិត​អាហារូបករណ៍​ សម្ដេច​តេជោ​ ២-០ ​កោះរ៉ុង​ ២ ៤- ​យុវជន​ សាលជីវិត​ ០-២​ ឆ្លាម​កំពត​ ៥- ​យុវជន​អូរមួយ ២-០ ​វាលរេញ ៦-​ វិទ្យាល័យ​ ហ៊ុន សែន ព្រែក​ត្នោត ​២-១​ យុវជន​ទំនប់​រលក​​២ ៧-​​យុវជន​ទំនប់​រលក​១​ ១-២ ​យុវជន​កំពង់​សោម​ ១ ​៨- តារា​បាល់ទះ​ឆ្នេរ​ខ្សាច់​ព្រះសីហនុ​ ២-១ Aqua Family Resort  
  កម្មវិធី​ប្រកួត​រសៀល​ថ្ងៃទី ១៣​ មេសា ​នេះ ​ចាប់​ពី​ម៉ោង ១​ រសៀល​​តទៅ ៩- ឆ្លាម​សមុទ្រ vs វិទ្យាល័យ​ក្រុង​ព្រះសីហនុ​ ១០- វិទ្យាល័យ​ហ៊ុន សែន កំពង់សិលា vs ​យុវជន​កំពង់​សោម​ ២ ១១- តោពីរ​ក្រុង​​ព្រះសីហនុ​ vs ស្រែ​អំបិល​១ ១២- វិទ្យាល័យ​ ហ៊ុន សែន ស្មាច់ដែង vs យុវជន​ស្រែអំបិល ១៣- ក្ដាម​ស្រែ​ស្មាច់​ដែង vs ស្រែ​អំបិល​ ២ ១៤- ​សំរុង vs យុវជន​ខេត្ត​កំពត ១៥- ​តារា​បាល់ទះ​ទេសចរណ៍​ vs កោះ​រ៉ុង​ ១ ១៦- Otres Beach Club vs E I S Centre  
 
 
  ​​អត្ថបទ​ទាក់​ទង​​​តន្ត្រី​បាល់ទះ​​លើ​ឆ្នេរ​ខ្សាច់​​ឆ្នាំ​ ២០១៦​ សូម​ចុច​​ត្រង់​នេះ...​   ចុច​អាន តារា​ចម្រៀង​ល្បី​របស់​ថៃ​ Katreeya English​ នឹង​ចូល​រួម​សម្ដែង​​​ក្នុង​កម្មវិធី​​​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​អាន់ឆ័រ​ថ្ងៃ​ទី ១៥ មេសា ខាង​មុខ

 

ចុច​ អាន កំពូល​កីឡាការិនី​​បាល់ទះ​​របស់​ហ្វីលីពីន​ Cha Cruz​ ​នឹង​មក​បង្ហាញ​​​​បច្ចេកទេស​​​​​​នៅ​ឆ្នេរអូរ​ឈើទាលអារីស្តុន​ ថ្ងៃ​ទី​ ១៥ មេសា​ ខាង​មុខ​

  វីដេអូ

​ ​​​​​  

អត្ថបទ៖​ ស្រណោះ

អត្ថបទថ្មី