កំពូលកីឡាការិនីបាល់ទះរបស់ហ្វីលីពីន Cha Cruz នឹងមកបង្ហាញបច្ចេកទេសនៅឆ្នេរអូរឈើទាលអារីស្តុន ថ្ងៃទី ១៥ មេសា ខាងមុខ
- 2016-04-12 18:23:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលកីឡាការិនីបាល់ទះរបស់ហ្វីលីពីន Cha Cruz នឹងមកបង្ហាញបច្ចេកទេសនៅឆ្នេរអូរឈើទាលអារីស្តុន ថ្ងៃទី ១៥ មេសា ខាងមុខ
ចន្លោះមិនឃើញ
កីឡាការិនីបាល់ទះឆ្នើមរបស់ហ្វីលីពីន Cha Cruz នឹងមកបង្ហាញបច្ចេកទេសលេងបាល់ទះដល់ក្រុមកីឡាករបាល់ទះលើឆ្នេរខ្សាច់នាជុំផ្ដាច់ព្រ័ត្រនាថ្ងៃទី ១៥ មេសា ខាងមុខនៅ ឆ្នេរអូឈើទាលអារីស្តុន។ វត្តមានកីឡាការិនីដ៏ស្រស់ស្អាតនៅកម្ពុជាឆាប់ៗនេះដោយសារការអញ្ជើញរបស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលតែងតែយកចិត្តទុកដាក់លើវិស័យកីឡាបាល់ទះឆ្នេរខ្សាច់។
លោកស្រី ជិន លក្ខិណា នាយកម៉ាកផលិតផលស្រាបៀរអានឆ័របានឲ្យដឹងក្នុងសន្និសីទកាសែតកន្លងទៅថា «យើងបានអញ្ជើញកីឡាការិនីលំដាប់អន្តរជាតិរបស់ហ្វីលីពីន មកបង្ហាញបច្ចេកទេសថ្មីៗ ដល់កីឡាករកម្ពុជា។ នេះជាឱកាសដែលយើងអាចដកស្រង់បច្ចេកទេសលេងបាល់ទះ ជាពិសេសការលេងបាល់ទះលើឆ្នេរខ្សាច់នេះតែម្ដងនិងមានលក្ខណៈស្ដង់ដារ។ មានតែក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ប៉ុណ្ណោះដែលនាំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។» ម្ចាស់ជើងឯកបាល់ទះអន្តរជាតិ Cha Cruz នឹងចែករំលែកបទពិសោធន៍មួយចំនួនជាមួយកីឡាករបាល់ទះកម្ពុជាអំពីរបៀបទទួលបាល់ របៀបថែបាល់ និង របៀបលេងបាល់លើឆ្នេរខ្សាច់ និងបច្ចេកទេសមួយចំនួនទៀតក្នុងការលេងបាល់ទះលើខ្សាច់យ៉ាងស្ទាត់ជំនាញដើម្បីយកប្រៀប និងយកឈ្នះលើគូប្រកួត។
កីឡាករិនីបាល់ទះសញ្ជាតិហ្វីពីនរូបនេះឯកអគ្គរដ្ឋទូតតំណាងឲ្យក្របខ័ណ្ឌលីក Super Liga នៃប្រទេសហ្វីលីពីន។ កីឡាករិនីបានជាប់ឈ្មោះជា "កីឡាករឆ្នើមបំផុត" ចំនូនពីរដងដោយសមាគមបាល់ទះ UAAP និង ទទួលជយលាភីជើងឯកបាល់ទះ UAAP ក្នុងឆ្នាំ 2011 និង ឆ្នាំ 2012។
ដូច្នេះ ១៦ ក្រុមដែលជាប់ទៅលេងជុំផ្ដាច់ព្រ័ត្រនាថ្ងៃទី ១៥ មេសា នឹងទទួលបានផលចំណេញច្រើន ពោលឆ្ពោះទៅរកប្រាក់ រង្វាន់ ៥០០០ ពាន់ដុល្លារ ផង និង ទទួលបានមេរៀនលំដាប់អន្តរជាតិពីអតីតម្ចាស់មេដាយមាស UAAP បីសម័យកាលផង។
គួររំលឹកថាវគ្គជម្រុះបាល់ទះលើឆ្នេរខ្សាច់កន្លងមករកឃើញក្រុមខ្លាំងចំនួន១២ហើយតាមមណ្ឌល បាត់ដំបង សៀមរាប និង កំពង់ចាម។ វគ្គជម្រុះបន្តនៅខេត្តព្រះសីហនុ ធ្វើឡើងនៅថ្ងៃទី ១៣ -១៤ មេសា និង ជុំផ្ដាច់ព្រ័ត្រដែលមានក្រុមខ្លាំងទាំងបួនមណ្ឌលចំនួន១៦ក្រុម ធ្វើឡើងនៅថ្ងៃទី ១៥ មេសា នៅឆ្នេរអូរឈើទាលអារីស្តុន ដូចគ្នា។
ក្រៅពីការប្រកួតប្រិយមិត្តនឹងបានទស្សនាការប្រគំតន្ត្រីបីរាត្រីដែលមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើន ហើយ រាត្រីផ្ដាច់ព្រ័ត្រ ទស្សនិកជននឹងបានជួបតារាចម្រៀងល្បីកូនកាត់អង់គ្លេស-ថៃ Katreeya English៕
អត្ថបទទាក់ទងតន្ត្រីបាល់ទះលើឆ្នេរខ្សាច់ឆ្នាំ ២០១៦ សូមចុចត្រង់នេះ... ចុចអាន តារា ចម្រៀងល្បីរបស់ថៃ Katreeya English នឹងចូលរួមសម្ដែងក្នុងកម្មវិធីតន្ត្រីបាល់ទះឆ្នេរខ្សាច់ អាន់ឆ័រថ្ងៃទី ១៥ មេសា ខាងមុខ
អត្ថបទ៖ ស្រណោះ