វិទ្យាល័យ​ ហ៊ុន សែន ស្មាច់ដែង ​ជា​ជើង​​ឯក​បាល់ទះ​ឆ្នេរ​ខ្សាច់​​​នៅ​មណ្ឌល​​ខេត្ត​ព្រះសីហនុ​

  • 2016-04-15 04:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ វិទ្យាល័យ​ ហ៊ុន សែន ស្មាច់ដែង​ បាន​ក្លាយ​ជា​ជើង​​ឯក​បាល់ទះ​ឆ្នេរ​ខ្សាច់​មណ្ឌល​ខេត្ត​ព្រះសីហនុ​ នា​​ល្ងាច​ថ្ងៃ​ទី​ ១៤​ មេសា​ នេះ​ក្រោយ​​ឈ្នះ​ ​ក្រុម​ Aqua Family Resort​ ​​ពីរ​សិត​ជាប់គ្នា​​ក្នុង​លទ្ធផល​ពិន្ទុ ២១-១២​ ​និង ២១-១៥។ ​ដូច្នេះ​រុញ​​ឲ្យ​ Aqua Family Resort​ ​ ​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ ខណៈ​ដែល​ ចំណាត់​ថ្នាក់​លេខ​៣​ ​បាន​លើ​ ​​តារា​បាល់ទះ​ឆ្លង​ដែន​ និង​ លេខ៣​ ​ស្ទួន​បាន​លើ​ក្រុម​ ​បាល់ទះ​តារា​ទេសចរណ៍។ ​​​ក្រុម​ចំណាត់​ថ្នាក់​លេខ​ ៣ និង​ លេខ​៣​ស្ទួន​ ​​គឺ​ជា​ក្រុម​ដែល​ចាញ់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

 

 

​ក្រោយ​​រក​ឃើញ​ ៤ ក្រុម​ខ្លាំង​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ ​​​ថ្ងៃ​ស្អែក​ទី​ ១៥​ មេសា​ គឺ​​ចាប់​ផ្ដើម​ការ​ប្រកួត​​​បាល់ទះ​​ឆ្នេរ​ខ្សាច់​ទូទាំង​ប្រទេស​ដែល​ត្រូវ​បាន​ចម្រាញ់​ចេញ​ពី​ ៤​មណ្ឌល​ ពោល​ ​បាត់ដំបង​ ​កំពង់ចាម សៀមរាប និង ខេត្ត​ព្រះសីហនុ។ ​ក្រុម​សរុប​ទាំង​អស់​ គឺ​ ១៦​ ដែល​នឹង​បើក​ការ​ប្រកួត​ជម្រុះ​ចាប់​ពី​ម៉ោង​ ៦ ព្រឹក​ថ្ងៃ​ទី ១៥ មេសា តទៅ ​ក្នុង​ដំណើរ​​ឆ្ពោះ​ទៅ​រក​ទឹក​ប្រាក់​ ៥០០០ ដុល្លារ។ ​ទីកន្លែង​ប្រកួត​​នៅ​ឆ្នេរ​អូឈើទាល​ អារីស្តុន​ ដដែល។​

 

 

ទន្ទឹម​នឹង​នេះ​ ​កំពូល​​កីឡាការិនី​បាល់ទះ​សញ្ជាតិ​ហ្វីលីពីន​ Cha Cruz ក៏​នឹង​មក​ចែក​រំលែក​បទ​ពិសោធន៍​ដល់​កីឡាករ​ខ្មែរ​ផង​ដែរ។ ​ប្រិយមិត្ត​ដែល​អញ្ជើញ​មក​លេង​ខេត្ត​ព្រះសីហនុ​ ​សូម​​ចូល​រួម​ទស្សនា​ដោយ​សេរី។ ​​ក្រោយ​ចប់​ការ​ប្រកួត​ប្រិយមិត្ត​​​នឹង​បាន​ទស្សនា​ការ​ប្រគំ​តន្ត្រី​ដែល​​មាន​​​​វត្តមាន​ ​តារា​ចម្រៀង​​ល្បី​កូន​កាត់​អង់គ្លេស-ថៃ Katreeya English។ ​ក្នុង​នោះ​អម​ដោយ​តារា​​ចម្រៀង​ខ្មែរ​ជា​ច្រើន​​ទៀត​ដូច​ជា​​ ខេមរៈ សិរីមន្ត​ ខេម ​សុខ​ ស្រីនាង ​សុខ ពិសី ​និង ​ណាំ ប៊ុណ្ណារ័ត្ន។

 

​​អត្ថបទ​ទាក់​ទង​​​តន្ត្រី​បាល់ទះ​​លើ​ឆ្នេរ​ខ្សាច់​​ឆ្នាំ​ ២០១៦​ សូម​ចុច​​ត្រង់​នេះ...​   ចុច​អាន កំពូល​កីឡាការិនី​​បាល់ទះ​​របស់​ហ្វីលីពីន​ Cha Cruz​ ​នឹង​មក​បង្ហាញ​​​​បច្ចេកទេស​​​​​​នៅ​ឆ្នេរអូរ​ឈើទាលអារីស្តុន​ ថ្ងៃ​ទី​ ១៥ មេសា​ ខាង​មុខ​   ចុច​ អាន តារា​ចម្រៀង​ល្បី​របស់​ថៃ​ Katreeya English​ នឹង​ចូល​រួម​សម្ដែង​​​ក្នុង​កម្មវិធី​​​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​អាន់ឆ័រ​ថ្ងៃ​ទី ១៥ មេសា ខាង​មុខ

 

ចំណាត់​ថ្នាក់​លេខ​១​ ទទួល​បាន ១០០០ ដុល្លារ ប្រគល់​ដោយ លោក បឹង គឹមតោ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា

 

ចំណាត់​ថ្នាក់​លេខ​២​ ទទួល​បាន​ ៥០០ ដុល្លារ ប្រគល់​ដោយ លោក​ស្រី ជិន លក្ខិណា នាយក​គ្រប់គ្រង​ផ្នែក​​ទីផ្សារ​ម៉ាក​ផលិត​ផល​ស្រាបៀរ​អាន់ឆ័រ

 

ចំណាត់​ថ្នាក់​លេខ​៣​ទទួល​បាន​ ៣០០ ដុល្លារ ប្រគល់​ដោយ​លោក​ គិត ប៊ុន តំណាង​ចែកចាយ​ស្រាបៀរ​អាន់ឆ័រ ប្រចាំ​ខេត្ត​ព្រះសីហនុ

 

ចំណាត់​ថ្នាក់​លេខ​៣​ស្ទួន​ទទួល​បាន​ ៣០០ ដុល្លារ ប្រគល់​ដោយ​លោក​ ហ៊ួន ទិតរ៉ា​ នាយក​ផ្នែក​លក់​​ប្រចាំ​តំបន់​នៃ​ក្រុម​ហ៊ុន​ស្រាបៀរ​អាន់ឆ័រ ប្រចាំ​ខេត្ត​ព្រះសីហនុ

    វីដេអូ៖

អត្ថបទ៖ ស្រណោះ

អត្ថបទថ្មី