តារា​បាល់ទះ​ឆ្លង​ដែន ​និង​ ឆ្លាម​កំពត​២​ ​ឡើង​ដល់​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​​មុន​គេ

  • 2016-04-14 03:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​រក​ឃើញ​ ១៦​ ក្រុម​ចុង​​ក្រោយនៃ​វគ្គ​បាល់ទះ​ឆ្នេរ​ខ្សាច់​​របស់​​ក្រុម​ហ៊ុន​ស្រាបៀរ​អាន់ឆ័រ ​នា​​ល្ងាច​ថ្ងៃ​ទី១៣ មេសា​ នេះ​ ​​ក្រុមតារា​បាល់ទះ​ឆ្លង​ដែន ​និង​ ឆ្លាម​កំពត​២​ ​​បាន​ឡើង​ទៅ​​ដល់​វគ្គ​ ៨​ ក្រុម​ចុង​ក្រោយ​មុន​គេ។ ដូច្នេះ​​ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ តម្រូវ​ឲ្យ​ក្រុម​ទាំង​ពីរ​ប្រកួត​បន្ត​ព្រោះ​ពេល​វេលា​​នៅ​សល់។​ តារា​បាល់ទះ​ឆ្លង​ដែន​​ បាន​យក​ឈ្នះ ​Black Cat ដោយ​លទ្ធផល​ ​ពីរ​សិត​ទល់ ០ ស្រប​​ពេល​ដែល​​ ឆ្លាម​កំពត​២​ ​ទទួល​ជ័យជម្នះ​លើ​​ក្រុម​និស្សិត​អាហារូបករណ៍​ ​សម្ដេច​តេជោ​ ២ សិត ទល់​ ០​ ដូច្នេះ។  

  ​​ ថ្ងៃ​ស្អែក​ទី​ ១៤ ​មេសា ប្រិយមិត្ត​​អាច​អញ្ជើញ​ទស្សនា​ដោយ​សេរី​នៅ​​ឆ្នេរ​អូឈើទាល​ អារីស្តុន​ ចាប់​ពី​ម៉ោង ៧ ព្រឹក​តទៅ។​ បន្ទាប់​ពី​ការ​ប្រកួត​ ​ចាប់​ពី​ម៉ោង​ ៧ យប់​តទៅ​​ប្រិយមិត្ត​នឹង​បាន​ទស្សនា​​ការ​ប្រគំ​ដែល​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​ ​ ​ខេមរៈ សិរីមន្ត ឆាយ វីរៈយុទ្ធ ហ្សូណូ អី វ៉ា វី ដាណែត ​និង DJ ក្ដិប ​ជា​ដើម។ ​កុំ​ភ្លេច​ណា ​ជួប​គ្នា​នៅ​ ឆ្នេរ​អូឈើទាល​ អារីស្តុន ​ថ្ងៃ​ស្អែក​ទី​ ១៤ មេសា។ មួយ​វិញ​ទៀត​ ​ក្រុម​ហ៊ុន​ស្រាបៀរ​អាន់ឆ័រ​ ក៏​មាន​ការ​លក់​ស្រាបៀរ​ក្នុង​តម្លៃ​ពិសេស​ផង​ដែរ​អម​ដោយ​កម្មវិធី​ប្លែកៗ​ជា​ច្រើន​ទៀត។ ​  

  ​លទ្ធផល​ព្រឹក​ថ្ងៃ​ទី ១៣ មេសា ​នេះ​គិត​ជា​សិត ៖ ១- តារា​បាល់ទះ​ឆ្លង​ដែន​ ២-០​ ឆ្លាម​កំពត១​ ២- ​យុវជន​កូន​នាគ​អូរ​ពីរ​​ ០-២ Black Cat ៣- និស្សិត​អាហារូបករណ៍​ សម្ដេច​តេជោ​ ២-០ ​កោះរ៉ុង​ ២ ៤- ​យុវជន​ សាលាជីវិត​ ០-២​ ឆ្លាម​កំពត​ ៥- ​យុវជន​អូរមួយ ០-២ ​វាលរេញ ៦-​ វិទ្យាល័យ​ ហ៊ុន សែន ព្រែក​ត្នោត ​២-១​ យុវជន​ទំនប់​រលក​​២ ៧-​​យុវជន​ទំនប់​រលក​១​ ១-២ ​យុវជន​កំពង់​សោម​ ១ ​៨- តារា​បាល់ទះ​ឆ្នេរ​ខ្សាច់​ព្រះសីហនុ​ ២-១ Aqua Family Resort  
 

កម្មវិធី​ប្រកួត​រសៀល​ថ្ងៃទី ១៣​ មេសា ​នេះ ​ចាប់​ពី​ម៉ោង ១​ រសៀល​​តទៅ ៩- ឆ្លាម​សមុទ្រ ២-០​ វិទ្យាល័យ​ក្រុង​ព្រះសីហនុ​ ១០- វិទ្យាល័យ​ហ៊ុន សែន កំពង់សិលា ០-២​ ​យុវជន​កំពង់​សោម​ ២ ១១- តោពីរ​ក្រុង​​ព្រះសីហនុ​ ២-០​ ស្រែ​អំបិល​១ ១២- វិទ្យាល័យ​ ហ៊ុន សែន ស្មាច់ដែង ២-០​ យុវជន​ស្រែអំបិល ១៣- ក្ដាម​ស្រែ​ស្មាច់​ដែង ២-០​ ស្រែ​អំបិល​ ២ ១៤- ​សំរុង ២-១​ យុវជន​ខេត្ត​កំពត ១៥- ​តារា​បាល់ទះ​ទេសចរណ៍​ ០-២​ កោះ​រ៉ុង​ ១ ១៦- Otres Beach Club ២-០​ E I S Centre

  វគ្គ​ ១៦​​ក្រុម​ចុង​ក្រោយ​៖ ១៧- តារា​បាល់ទះ​ឆ្លង​ដែន ​២-០​ Black Cat ១៨- និស្សិត​អាហារូបករណ៍​ សម្ដេច​តេជោ ០-២ ឆ្លាម​កំពត​ ១៩-​វាលរេញ Vs វិទ្យាល័យ​ ហ៊ុន សែន ព្រែក​ត្នោត ​ ២០​- ​យុវជន​កំពង់​សោម​ ១ Vs តារា​បាល់ទះ​ឆ្នេរ​ខ្សាច់​ព្រះសីហនុ​ ២១- ឆ្លាម​សមុទ្រ Vs យុវជន​កំពង់​សោម​ ២ ២២- តោពីរ​ក្រុង​​ព្រះសីហនុ Vs វិទ្យាល័យ​ ហ៊ុន សែន ស្មាច់ដែង ២៣- ក្ដាម​ស្រែ​ស្មាច់​ដែង Vs ​សំរុង ២៤- កោះ​រ៉ុង​ ១ Vs Otres Beach Club   ​​អត្ថបទ​ទាក់​ទង​​​តន្ត្រី​បាល់ទះ​​លើ​ឆ្នេរ​ខ្សាច់​​ឆ្នាំ​ ២០១៦​ សូម​ចុច​​ត្រង់​នេះ...​  

ចុច​អាន កំពូល ​កីឡាការិនី​​បាល់ទះ​​របស់​ហ្វីលីពីន​ Cha Cruz​ ​នឹង​មក​បង្ហាញ​​​​បច្ចេកទេស​​​​​​នៅ​ឆ្នេរអូរ​ឈើទាលអារីស្តុន​ ថ្ងៃ​ទី​ ១៥ មេសា​ ខាង​មុខ​  

ចុច​ អាន តារា ​ចម្រៀង​ល្បី​របស់​ថៃ​ Katreeya English​ នឹង​ចូល​រួម​សម្ដែង​​​ក្នុង​កម្មវិធី​​​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​ អាន់ឆ័រ​ថ្ងៃ​ទី ១៥ មេសា ខាង​មុខ  

   

អត្ថបទ៖ ស្រណោះ

អត្ថបទថ្មី