Cha Cruz ៖«បាល់ទះឆ្នេរខ្សាច់កម្ពុជាត្រូវខំបន្ថែមទៀតដើម្បីប្រកួតប្រជែងនឹងប្រទេសខ្លាំងនៅតំបន់អាស៊ាន»
- 2016-04-15 20:11:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cha Cruz ៖«បាល់ទះឆ្នេរខ្សាច់កម្ពុជាត្រូវខំបន្ថែមទៀតដើម្បីប្រកួតប្រជែងនឹងប្រទេសខ្លាំងនៅតំបន់អាស៊ាន»
ចន្លោះមិនឃើញ
កីឡាការិនីបាល់ទះឆ្នើមរបស់ហ្វីលីពីន Cha Cruz បានថ្លែងក្នុងសន្និសីទកាសែតនៅឆ្នេរអូឈើទាលអារីស្តុន នាព្រឹកថ្ងៃទី ១៥ មេសា នេះថា «ខ្ញុំមើលកម្រិតបច្ចេកទេសបាល់ទះលើឆ្នេរខ្សាច់កម្ពុជាខ្លះៗព្រឹកនេះ។ ខ្ញុំគិតថាបើកម្ពុជាបន្តរៀបចំបែបនេះទៀត ជាពិសេសក្រុមហ៊ុនស្រាបៀរអាន់ឆ័រដែលរៀបចំ នោះបាល់ទះឆ្នេរខ្សាច់កម្ពុជា នឹងអាចប្រកួតប្រជែងខ្លាំងក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ដូចជាថៃ ជាដើម។ យើងត្រូវត្រៀមខ្លួន និង ហ្វឹកហាត់ឲ្យបានខ្លាំងក្លា។»
ការមកដល់ព្រះរាជាណាចក្រកម្ពុជាលើកដំបូងរបស់ជើងឯកបាល់ទះ UAAP ក្នុងឆ្នាំ ២០១១ និង ឆ្នាំ ២០១២រូបនេះតបការអញ្ជើញរបស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលតែងតែចង់ឲ្យបាល់ទះឆ្នេរខ្សាច់កម្ពុជារីកមុខរីកមាត់នៅលើឆាកអន្តរជាតិនាពេលខាងមុខ។ បន្ទាប់ពីសន្និសីទកាសែតកីឡាការិនីបាល់ទះឆ្នេរខ្សាច់ល្អបំផុតពីរសម័យសញ្ជាតិហ្វីលីពីន រូបនេះបានចុះហត្ថលេខា និង ថតរូបអនុស្សាវរីយ៍ជាមួយអ្នកគាំទ្រ និង កីឡាករមួយចំនួន។ ចំណែករសៀលថ្ងៃទី ១៥ មេសា នេះ Cha Cruz នឹងចែករំលែកបទពិសោធន៍ និង លេងជាមួយកីឡាករកម្ពុជានៅទីលានឆ្នេរអូឈើទាលអារីស្តុន។
លទ្ធផល ១៦ ក្រុមចុងក្រោយទូទាំងប្រទេសព្រឹកថ្ងៃទី ១៥ មេសានេះ៖
១ ភ្នំយ៉ាតប៉ៃលិន(ខេត្តប៉ៃលិន) កូននាគឆ្លងដែន (សៀមរាប) ២ -Blue Sky SE (កំពង់ចាម) ០-២ តារាបាល់ទះទេសចរណ៍ (ព្រះសីហនុ) ៣- យុវជនសៀមរាប( សៀមរាប) ០-២ តារាបាល់ទះឆ្លងដែន (ព្រះសីហនុ) ៤- Aqua Family Resort (ព្រះសីហនុ) ២-០ Tiger Club (បាត់ដំបង) ៥- យុវជនបុសខ្នុរ (កំពង់ចាម) ១-២ យុវជនបាត់ដំបង C (បាត់ដំបង) ៦- យុវជនបាល់ទះបាត់ដំបង A (បាត់ដំបង) ២-០ យុវជនកំពង់ចាម A (កំពង់ចាម) ៧-តារាបាល់ទះឆ្នេរខ្សាច់ព្រះសីហនុ (ព្រះសីហនុ) ២-០ យុវជនក្រុងអង្គរ (សៀមរាប) ៨-ឥន្ទ្រីខ្មៅ (កំពង់ចាម) ០-២ វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង (ព្រះសីហនុ)
វគ្គ ៨ក្រុមចុងក្រោយ និងប្រកួតចាប់ពីម៉ោង ១ រសៀលតទៅ៖
កូននាគឆ្លងដែន (សៀមរាប) ១-២ តារាបាល់ទះទេសចរណ៍ (ព្រះសីហនុ) តារាបាល់ទះឆ្លងដែន (ព្រះសីហនុ) Vs Aqua Family Resort (ព្រះសីហនុ) យុវជនបាត់ដំបង C (បាត់ដំបង) Vs យុវជនបាល់ទះបាត់ដំបង A (បាត់ដំបង) តារាបាល់ទះឆ្នេរខ្សាច់ព្រះសីហនុ (ព្រះសីហនុ) vs វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង (ព្រះសីហនុ)
វីដេអូ ៖
អត្ថបទ៖ ស្រណោះ