បាល់ទះ​ឆ្នេរ​ខ្សាច់​​មណ្ឌល​​ខេត្ត​ព្រះសីហនុ​ រក​ឃើញ​ ៨ ក្រុម​ចុង​ក្រោយ​ហើយ

  • 2016-04-14 19:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វគ្គ​ជម្រុះ​​​បាល់ទះ​​ឆ្នេរ​ខ្សាច់​នៅ​​ឆ្នេរ​អូឈើទាល​ អារីស្តុន​ បាន​រក​ឃើញ​ ​ក្រុម​ខ្លាំង​ចំនួន​ ៨​​ហើយ​ ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​​បន្ត​វេលា​ម៉ោង​ ១​ រសៀល​ថ្ងៃ​ទី​ ១៤​ មេសា​នេះ។ តារា​បាល់ទះ​ឆ្លង​ដែន​ ឆ្លាម​កំពត,​ វិទ្យាល័យ​ ហ៊ុន សែន ព្រែក​ត្នោត, Aqua Family Resort , ឆ្លាម​សមុទ្រ, វិទ្យាល័យ​ ហ៊ុន សែន ស្មាច់ដែង, សំរុង, ​និង​ តារា​បាល់ទះ​ទេសចរណ៍។ ​​ក្រោយ​ការ​ប្រកួត​ចប់​​នា​ល្ងាច​ថ្ងៃ​ទី​ ១៤ មេសា ​នេះ  ​ប្រិយមិត្ត​នឹង​បាន​ទស្សនា​ការ​ប្រគំ​តន្ត្រី​​ដែល​មាន​ការ​ចូល​​រួម​ពី​​សំណាក់​តារា​ចម្រៀង​ដូច​ជា ​​ ​ខេមរៈ សិរីមន្ត ឆាយ វីរៈយុទ្ធ ហ្សូណូ អី វ៉ា វី ដាណែត ​និង DJ ក្ដិប ជា​ដើម ។ លើស​ពី​នេះ​ទៅ​ទៀត ​មាន​​អម​ដោយ​កម្មវិធី​ប្លែកៗ​ច្រើន​ច្រើន និង លក់​ស្រាបៀរ​​អាន់ឆ័រ​​ក្នុង​តម្លៃ​ពិសេស​ទៀត​ផង។

 

  លទ្ធផល​ វគ្គ​ ១៦​​ក្រុម​ចុង​ក្រោយ​៖ ១៧- តារា​បាល់ទះ​ឆ្លង​ដែន ​២-០​ Black Cat (២១-៨ ១៥-២១)​ ១៨- និស្សិត​អាហារូបករណ៍​ សម្ដេច​តេជោ ០-២ ឆ្លាម​កំពត​ (១២-២១, ១៧-២១)​ ១៩-​វាលរេញ ០-២​ វិទ្យាល័យ​ ហ៊ុន សែន ព្រែក​ត្នោត (១២-២១ ៧-២១)​ ២០​- ​យុវជន​កំពង់​សោម​១ ​ ០-២ Aqua Family Resort (១១-២១ ៦-២១) ២១- ឆ្លាម​សមុទ្រ ២-០​ យុវជន​កំពង់​សោម​ ២ (២១-១៧ ២១-១៧) ២២- តោពីរ​ក្រុង​​ព្រះសីហនុ ០-២​ វិទ្យាល័យ​ ហ៊ុន សែន ស្មាច់ដែង (៩-២១ ១១-២១) ២៣- ក្ដាម​ស្រែ​ស្មាច់​ដែង ០-២ ​សំរុង ២៤- តារា​បាល់ទះ​ទេសចរណ៍​ ២-០ Otres Beach Club  

  កម្មវិធី​ប្រកួត​វគ្គ​ ​៨​ ក្រុម​ចុង​ក្រោយ៖ តារា​បាល់ទះ​ឆ្លង​ដែន Vs ឆ្លាម​កំពត វិទ្យាល័យ​ ហ៊ុន សែន ព្រែក​ត្នោត Vs Aqua Family Resort ​ឆ្លាម​សមុទ្រ Vs វិទ្យាល័យ​ ហ៊ុន សែន ស្មាច់ដែង សំរុង Vs តារា​បាល់ទះ​ទេសចរណ៍

 

 

​​អត្ថបទ​ទាក់​ទង​​​តន្ត្រី​បាល់ទះ​​លើ​ឆ្នេរ​ខ្សាច់​​ឆ្នាំ​ ២០១៦​ សូម​ចុច​​ត្រង់​នេះ...​   ចុច​អាន កំពូល ​កីឡាការិនី​​បាល់ទះ​​របស់​ហ្វីលីពីន​ Cha Cruz​ ​នឹង​មក​បង្ហាញ​​​​បច្ចេកទេស​​​​​​នៅ​ឆ្នេរអូរ​ឈើទាលអារីស្តុន​ ថ្ងៃ​ទី​ ១៥ មេសា​ ខាង​មុខ​

  ចុច​ អាន តារា ​ចម្រៀង​ល្បី​របស់​ថៃ​ Katreeya English​ នឹង​ចូល​រួម​សម្ដែង​​​ក្នុង​កម្មវិធី​​​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​ អាន់ឆ័រ​ថ្ងៃ​ទី ១៥ មេសា ខាង​មុខ

 

វីដអូ

 

  អត្ថបទ៖ ស្រណោះ
អត្ថបទថ្មី