​ប្រពន្ធ​ ពៅ ស័ក្តិសីទ្ធ ​​​បក​ស្រាយ​​ ប្ដី​មិន​បាន​វ៉ៃ​ខ្លួន​ទេ​

  • 2016-04-27 00:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​​នាង​ សុត សុធារ៉ា ប្រពន្ធ​របស់​កីឡាករ ពៅ ស័ក្តិសីទ្ធ បាន​បក​ស្រាយ​​​ថា ប្ដី​របស់​ខ្លួន​មិន​បាន​វ៉ៃ​​នាង​ដូច​អ្វី​ដែល​កាសែត​ក្នុង​​ស្រុក​បាន​ផ្សាយ​​​​ថា «ថ្ងៃស្អែក​ត្រូវ​ចេញ​ទៅ​ជប៉ុន កីឡាករ​ប្រដាល់ ពៅ សក្តិ​សិ​ទ្ឋ​វ៉ៃ​ប្រ​ពន្ធ​» កាល​ពី​ពេល​ថ្មី​ៗនេះ​ឡើយ។

 

​​អ្នកស្រី​ សុត សុធារ៉ា បាន​ឲ្យ​ដឹង​ថា ខ្លួន​​និង​ប្ដី​បាន​រស់​នៅ​ជា​មួយ​​គ្នា​អស់​រយៈ​ពេល​ជាង ៧​ឆ្នាំ​មក​ហើយ ​អ្នក​នាង​មិន​ធ្លាប់​ត្រូវ​បាន​ប្ដី​វ៉ៃ​ម្ដង​ណា​ឡើយ។ ​ការ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​មួយ​​ដែល​បាន​ដាក់​ចំណង​ជើង​ថា « ថ្ងៃស្អែក​ត្រូវ​ចេញ​ទៅ​ជប៉ុន កីឡាករ​ប្រដាល់ ពៅ សក្តិ​សិទ្ធ​ ​វ៉ៃ​ប្រពន្ធ» ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។

 

​អ្នក​នាង​បន្ត​ថា ម្យ៉ាងទៀត​​ខ្លឹមសារ​ នៃ​ការ​ផ្សាយ​ដែល​បាន​​សរសេរ​ថា អ្នក​នាង​មាន​សាហាយ​ ​ក៏​មិន​មែន​ជា​ការ​ពិត​នោះ​ដែរ។ ​អ្វី​គ្រប់​យ៉ាង​គ្រាន់​ជា​ការ​យល់​ច្រឡំ​ក្នុង​គ្រួសារ​របស់​អ្នក​នាង​តែ​ប៉ុណ្ណោះ។

 

​ប្រពន្ធ​កីឡាករ​រូប​នេះ​បន្ថែម​ថា ​រឿង​ហេតុ​កើត​ឡើង​មក​ពី​អ្នក​នាង​ទៅ​ទិញ​សំបុត្រ​យន្ត​ហោះ ​ហើយ​ភ្លេច​យក​​លិខិត​ឆ្លង​ដែន​ (​ Passport ) ​។ បន្ទាប់​មក​ប្ដី​របស់​អ្នក​នាង​បាន​​និយាយ​ស្ដី​ឲ្យ​​អ្នក​នាង​​ថា ​«ការងារ​ប៉ុណ្ណា​ណី ឲ្យ​ភ្លេច​ទៅ​កើត» បន្ទាប់​មក​​​នាង​តប​វិញ​ ក៏​កើត​ជា​ពាក្យ​សម្ដី​ប្រកែក​គ្នា​នៅ​​ប្រលាន​យន្ត​ហោះ។

 

​​កីឡាករ ពៅ សក្តិ​សិទ្ធ ​​បាន​​ត្រឡប់​ពី​ប្រទេស​ជប៉ុន​​​មក​រៀប​ការ​ជា​មួយ​អ្នក​នាង សុធារ៉ា ​កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​​២០១៦ ។ ប៉ុន្តែ​កីឡាករ​រូប​នេះ​ បាន​​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​វិញ​​កាល​ពី​​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០១៦ ម្សិល​មិញ​​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​ រូប​ថត៖ ពៅ ស័ក្កសិទ្ធ​

អត្ថបទថ្មី