ទឹកដោះគោស្រស់ម៉ាកល្បីនៅវៀតណាម TH true MILK មានលក់នៅកម្ពុជាហើយ
- 2016-04-27 22:40:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកដោះគោស្រស់ម៉ាកល្បីនៅវៀតណាម TH true MILK មានលក់នៅកម្ពុជាហើយ
ចន្លោះមិនឃើញ
TH គ្រុប និងក្រុមហ៊ុន DMF បានសហការគ្នារៀបចំពិធីសម្ពោធលក់ផលិតផលទឹកដោះគោស្រស់ TH true MILK និងអ្នកចែកចាយផ្លូវការរបស់TH គ្រុបនៅភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅនេះ ក្រោមការចូលរួមរបស់លោក Hoàng Công Trang អគ្គនាយកក្រុមហ៊ុនផលិតផលអាហារ TH និងលោក Bun Rary អគ្គនាយកក្រុមហ៊ុន DMF។
នេះជាការសហការគ្នារវាងពាណិជ្ជកម្មទឹកដោះគោស្រស់ប្រកបដោយអនាម័យខ្ពស់ឈានមុខគេរបស់វៀតណាម និងអ្នកចែកចាយនាំមុខនៅកម្ពុជា។
នៅវៀតណាម TH គ្រុប កំពុងដំណើរការគម្រោង “ចិញ្ចឹមសត្វគោយកទឹកដោះ និងកែច្នៃទឹកដោះគោតាមមាត្រដ្ឋានបច្ចេកទេសឧស្សាហកម្មកម្រិតខ្ពស់” ដែលផលិតចេញជាផលិតផលទឹកដោះគោស្រស់ ទឹកដោះគោជូរ ៣៩ ប្រភេទ ដែលមានស្លាកសញ្ញា TH true MILK។
គម្រោងនេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីខែតុលា ឆ្នាំ២០០៩ ដោយមានទឹកប្រាក់ដើមទុន ១,២ ប៊ីលានដុល្លារ ហើយនឹងកើនឡើងចំនួនសត្វគោជិត ២០៣.០០០ ក្បាលនៅត្រឹមឆ្នាំ២០២០។ គម្រោងដំណើរការស្របទៅតាមសង្វាក់ផលិតកម្មស្អាត និងអនាម័យខ្ពស់ “ពីវាលស្មៅខៀវខ្ចី រហូតដល់កែវទឹកដោះគោបរិសុទ្ធ” រួមទាំងការរៀបចំកសិដ្ឋាន រោងចក្រ និងប្រព័ន្ធចែកចាយផងដែរ។
គិតត្រឹមចុងឆ្នាំ២០១៥ គម្រោងបានជោគជ័យក្នុងការវិនិយោគជំហានទីមួយ ដែលមានគោសរុប៤៥.០០០ ក្បាល ដែលក្នុងនោះមានគោ ២២.០០០ ក្បាលមានសមត្ថភាពផលិតទឹកដោះបានខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយគោមួយក្បាលអាចផលិតទឹកដោះបាន ៣០ លីត្រក្នុងមួយថ្ងៃ។
កសិដ្ឋានចិញ្ចឹមគោ TH បានអនុវត្តកម្មវិធីផលិតកម្មដែលមានបច្ចេកវិទ្យាខ្ពស់។ ភាគច្រើននៃដំណាក់កាលនេះ គឺដើរដោយស្វ័យប្រវត្តិ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ប្រមូលផ្តុំនៃបច្ចេកវិទ្យាចម្រោះទឹកស្អាត បណ្តុះវត្ថុធាតុដើម និងការលាយចំណីដែលមានកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោក។
នីតិវិធីផលិតរបស់ TH ត្រូវបានពិគ្រោះជាមួយក្រុមហ៊ុនអ៊ីស្រាអែល Afikim ក្នុងនោះមាន មណ្ឌលថែទាំការគ្រប់គ្រងគោ គឺត្រូវបានអនុវត្តដោយផ្ទាល់ដោយក្រុមហ៊ុន Afikim (គ្រប់គ្រងហ្វូងគោ) និងក្រុមហ៊ុន Totally Vets របស់ប្រទេសញូវហ្សឺឡែន (គ្រប់គ្រងផ្នែកពេទ្យសត្វ)។
ខែកុម្ភៈ ឆ្នាំ២០១៥ កសិដ្ឋានចិញ្ចឹមគោ TH បានបង្កើតកំណត់ត្រា “កសិដ្ឋានចិញ្ចឹមគោទឹកដោះរួមដែលមានបច្ចេកវិទ្យាខ្ពស់ខ្នាតធំជាងគេនៅតំបន់អាស៊ី” ដែលទទួលស្គាល់ដោយអង្គការកំណត់ត្រាអាស៊ី។
រោងចក្រកែច្នៃទឹកដោះគោស្រស់បរិសុទ្ធ TH បានដាក់ដំណើរការជាផ្លូវការនូវខ្សែសង្វាក់ផលិតកម្មជំហានទី១ ដែលមានសមត្ថភាពផលិត ២សែនតោនក្នុងមួយឆ្នាំ។ អត្រាព្យាករណ៍សរុបនៃការផលិតនឹងកើនឡើងដល់ ៥សែនតោនក្នុងមួយឆ្នាំនាឆ្នាំ២០១៧។ រាល់ខ្សែសង្វាក់នៃការកែច្នៃ និងវេចខ្ចប់ត្រូវបានគ្រប់គ្រងដោយបច្ចេកទេសមាត្រាសាស្ត្រ និងប្រព័ន្ធបញ្ជាទំនើបបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន៖ Simen, Danfoss, Grundfoss ។
រោងចក្រដំណើរការ គឺជាជំហានមួយដ៏សំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍផ្នែកកសិកម្មចិញ្ចឹមគោយកទឹកដោះ និងកែច្នៃទឹកដោះគោ បរិសុទ្ធជាលក្ខណៈទ្រង់ទ្រាយធំនៅវៀតណាម។
ពេលដាក់លក់លើទីផ្សារវៀតណាមភ្លាម ម៉ាកសញ្ញានៃទឹកដោះគោស្រស់ TH true MILK ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អតិថិជន។ តាមលទ្ធផលស្រាវជ្រាវទីផ្សារ (ខែកុម្ភៈ ឆ្នាំ២០១៥) អំពីសុខភាពនៃម៉ាកសញ្ញា TH true MILK របស់ IPSOS- មួយក្នុងចំណោមក្រុមហ៊ុននាំមុខក្នុងវិស័យនេះ ឃើញថា អ្នកប្រើប្រាស់ ១០០% បានស្គាល់ផលិតផល។ ៩៣% គិតថា ផលិតផលសមស្របនឹងតម្រូវការខ្លួន។ ៩៦% ទទួលស្គាល់ថាគុណភាពផលិតផល ឆ្លើយតបនឹងតម្រូវការរបស់ខ្លួន។ ៣១% គិតថាខ្លួនមានការផ្សារភ្ជាប់ជាមួយនឹងផលិតផល TH true MILK ជាងផលិតផលនៃម៉ាកសញ្ញាដទៃទៀត។ គិតត្រឹមចុងឆ្នាំ២០១៥ ផលិតផល TH true MILK បានឆក់យកជិត ៥០% នៃទីផ្សារទឹកដោះគោស្រស់គ្មានមេរោគរបស់វៀតណាម។
រហូតមកដល់ពេលនេះ TH គ្រុប ត្រូវបានបោះត្រាថាជាអង្គភាពឈានមុខក្នុងវិស័យទឹកដោះគោស្រស់បរិសុទ្ធនៅវៀតណាម និងជាអ្នកផ្គត់ផ្គង់ទឹកដោះគោស្រស់ឈានមុខគេនាពេលបច្ចុប្បន្ន។ ផលិតផលទឹកដោះគោស្រស់បរិសុទ្ធរបស់ TH គ្រុប ទទួលបានពានរង្វាន់គ្រឿងបរិភោគល្អបំផុតប្រចាំតំបន់អាស៊ាន (២០១៥) មេដាយមាស ប្រាក់ សំរឹទ្ធ នៅរុស្ស៊ីចំនួន ៧ ពានរង្វាន់ “ស្នាដៃឆ្នើម” ពានរង្វាន់សម្រាប់ផលិតផលថ្មីនៅក្នុងពិព័រណ៍ផលិតផលអាហារអន្តរជាតិ Gulfood Dubai 2016។
បញ្ជីផលិតផលដែល TH គ្រុប ចែកចាយមុនគេនៅកម្ពុជា មាន ផលិតផលទឹកដោះគោស្រស់គ្មានមេរោគ TH true MILK ទឹកដោះគោជូរគ្មានមេរោគ TH true YOGURT និងទឹកដោះគោរូបមន្ត TOP KID។
លោក Hoàng Công Trang និងលោក Bun Rary បានឯកភាពផែនការវិនិយោគចែកចាយផលិតផល TH true MILK នៅកម្ពុជា លើការបើកការិយាល័យតំណាងនៅភ្នំពេញ ការបើកផ្សារទំនើប TH true mart សម្រាប់គាំទ្រការផ្សព្វផ្សាយ និងតាំងបង្ហាញផលិតផល-ល-។ សកម្មភាពចែកចាយ អភិវឌ្ឍទីផ្សារនៅកម្ពុជា អាចបង្កើតឲ្យមានការងារសម្រាប់មនុស្សរាប់ពាន់នាក់នៅក្នុងវិស័យលក់រាយ អភិវឌ្ឍម៉ាកសញ្ញា។
ផលិតផល TH true MILK ចែកចាយនៅកម្ពុជាតាមរយៈក្រុមហ៊ុន DMF នឹងត្រូវបានអនុវត្តតាមផ្លូវច្បាប់ ធានាគោលនយោបាយសេវាអថិតិជនល្អបំផុតសម្រាប់អ្នកប្រើប្រាស់។
វៀតណាមស្ថិតនៅក្នុងចំណោមដៃគូពាណិជ្ជកម្មចម្បងរបស់កម្ពុជា។ តម្លៃពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាមរយៈពេល៣ឆ្នាំកន្លងទៅ (២០១២-២០១៤) មានតម្លៃមធ្យមជិត ៣,៤ ប៊ីលានដុល្លារក្នុងមួយឆ្នាំ។ វៀតណាម និងកម្ពុជាបានកំណត់ទិសដៅប្រាក់ចំណូលពាណិជ្ជកម្មទ្វេភាគីឲ្យបាន ៥ ប៊ីលានដុល្លារក្នុងមួយឆ្នាំ ហើយសកម្មភាពរបស់ TH គ្រុប គឺកំពុងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនេះ៕
អត្ថបទ៖ ពាណិជ្ជកម្ម