ការកម្សាន្តបែបផ្សងព្រេងថ្មី នៅកោះរ៉ុង
- 2016-04-29 12:05:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការកម្សាន្តបែបផ្សងព្រេងថ្មី នៅកោះរ៉ុង
ចន្លោះមិនឃើញ
High Point Rope Park (ឧទ្យានខ្សែពួរមើលទេសភាពពីចំណុចខ្ពស់) បានក្លាយជាការកម្សាន្តថ្មីមួយសម្រាប់ទេសចរទាំងខ្មែរ និងបរទេស នៅកោះរ៉ុង នៃក្រុងព្រះសីហនុ។
មានខ្សែពួរចំនួន ២០ ត្រូវ បានចងភ្ជាប់ពីដើមឈើមួយទៅដើមឈើមួយទៀត ដោយក្លាយជាល្បែងផ្សងព្រេងបែបផ្សេងៗពីគ្នា។ ការលែងល្បែង ឬការកម្សាន្តនេះទាមទារឲ្យមានលំនឹងខ្លួន ទាមទារភាពឆ្លាតវៃ ចេះបត់បែន និងរឺងមាំក្នុងការលេង។ ល្បែងនេះមានពីរបែបគឺ two zip-line courses និង a swing and a barrel that fly ដែលមានកម្ពស់រហូតដល់ ២៤ម៉ែត្រ។
ការលែងល្បែងពីចំណុចខ្ពស់នេះ មានដូចជាៈ
- ប្រវែងសរុបដំណាក់នីមួយៗ ជាង ៤០០ម៉ែត្រ - កម្ពស់មានចាប់ពី ២០ម៉ែត្រឡើងទៅ - ស្ពានដែលវែងជាងគេបង្អស់ប្រវែង ៤៤ម៉ែត្រ - ខ្សែរូត (zip line) ដែលវែងជាងគេប្រវែង ១២០ម៉ែត្រ
សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់លែងល្បែងនេះ ត្រូវចំណាយ ២៥ដុល្លារ សម្រាប់ការកម្សាន្តពេញមួយថ្ងៃ ដោយបើកចាប់ពីម៉ោង ១០ព្រឹក រហូតដល់ ៦ល្ងាច ជារៀងរាល់ថ្ងៃ។
ទំនាក់ទំនងតាមរយៈ ទូរស័ព្ទ : 016 839 993
ហ្វេសប៊ុក : highpointropepark អ៊ីមែល : info@high-point.asia
អត្ថបទ៖ កើត ចន្ទ្រា