តារាល្បីៗច្រើនរូបបង្ហាញខ្លួន ក្នុងពិធីជប់លៀង មជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនីក
- 2016-04-30 16:38:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗច្រើនរូបបង្ហាញខ្លួន ក្នុងពិធីជប់លៀង មជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនីក
ចន្លោះមិនឃើញ
យ៉ាងតិចមានសិល្បករសិល្បៈការិនីជិត ៥០នាក់ ត្រូវបានអ្នកស្រី ហូវ ដាណេ អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនីក អញ្ជើញមកចូលរួម ក្នុងពិធីថ្លែងអំណរគុណដល់អតិថិជន និង អបអរពិធីចុះហត្ថលេខា ស្ដីពីការសហការដៃគូថ្មី២បន្ថែមទៀត គឺគ្លីនិក MEGA ប្រទេសកូរ៉េ និង គ្លីនិក Bangkok Stem cell ប្រទេសថៃ។
សិល្បករសិល្បៈការិនី ដែលបានអញ្ជើញចូលរួមភាគច្រើនជាអតិថិជនរបស់មជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនីក នេះបើតាមការឲ្យដឹងពីអ្នកស្រី ហូវ ដាណេ។ តារាទាំងអស់នោះមានដូចជា អ្នកនាង យុគ ចិន្ដា កញ្ញា ឌូង ហ្សូរីដា អ្នកនាង ចន ចន្ទ័លក្ខិណា កញ្ញា មាស សុខសោភា ទឹម រដ្ឋា កញ្ញា ទឹម វត្តី កញ្ញា ថន លក្ខិណា កញ្ញា ស៊ីន យូប៊ីន កញ្ញា វិតវិត កញ្ញា សូដា នីតា លោក សុខ សិរីវឌ្ឍនា លោក យ៉ែម សំអូនឌីជេ ខេក ជាដើម ។
ខាងក្រោមនេះ គឺជាសកម្មភាពខ្លះៗ នៃការចូលរួមរបស់ពួកគេ ហើយ Sabay នឹងផ្សាយលំអិតពីព្រឹត្តិការនៃបន្ថែមទៀត នៅទំព័រក្រោយ សូមរង់ចាំតាមដានទាំងអស់គ្នា៕
អត្ថបទ៖ ខុត សីហា