ស៊ុំ សុម៉ាលី បាក់ទឹកចិត្តខ្លាំងក្រោយវះកាត់រួច
- 2016-05-02 18:31:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុំ សុម៉ាលី បាក់ទឹកចិត្តខ្លាំងក្រោយវះកាត់រួច
ចន្លោះមិនឃើញ
តារាសម្តែង ស៊ុំ សុម៉ាលី បានថ្លែងមកកាន់ Sabay ទាំងកំពុងស្ថិតក្នុងមន្ទីរពេទ្យថា នាងអារម្មណ៍ដូចជាមិនសូវល្អ និងបាក់ទឹកចិត្តខ្លាំង បន្ទាប់ពីធ្វើការវះកាត់រួច ព្រោះមួយជីវិតនេះកើតមកមានជំងឺច្រើនខុសពីគេ។
“អារម្មណ៍ដូចជាមិនសូវល្អទេអូន ឥឡូវនេះមានអារម្មណ៍ថា បាក់ទឹកចិត្តខ្លាំង ព្រោះជីវិតជាតិនេះ កើតមកឈឺច្រើនពេកហើយឈឺសុទ្ធតែជំងឺធ្ងន់"។
តួស្រីក្នុងរឿង "ព្រលឹងវល់ៗ" បន្តឲ្យដឹងទៀតថា ឥឡូវនេះនាងកំពុងតែសម្រាកនៅមន្ទីរពេទ្យព្យាបាល ជំងឺ វះកាត់ដុំគីស រយៈពេលច្រើនថ្ងៃហើយ ។
រូបភាព៖ ហ្វេសប៊ុកស្វាមី ស៊ុំ សុម៉ាលី
"គ្រាន់តែត្រឡប់មកពីដើរលេង សៀមរាបវិញ មិនទាន់បានចូលផ្ទះផង ចុកពោះខ្លាំង ស្វាមី និងក្រុមគ្រួសារបានដឹកបងមកមន្ទីរពេទ្យភ្លាមៗ ។ហើយឥឡូវគ្រាន់តែគិតច្រើនបន្តិចហើយយំ របួសក៏ចាប់ផ្ដើមឈឺតិចៗដែរ"។ សុម៉ាលី ថ្លែងតាមរយៈបណ្ដាញសង្គមមកកាន់ Sabay។
មកដល់ពេលនេះ តួស្រីក្នុងរឿង “នាយឡប់ជំពប់ស្នេហ៍" អះអាងថា នាងបានធូរបន្តិចហើយ និងកំពុងបន្តសម្រាកតាមដានជំងឺបន្តប្រហែល ៣ទៅ៤ថ្ងៃទៀត៕
អត្ថបទ៖ ថា ម៉ាលីដា