ខែឧសភានេះ ប្រលោមលោក Sabay ត្រៀមចេញផ្សាយរឿងអ្វីខ្លះ?
- 2016-05-03 16:19:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែឧសភានេះ ប្រលោមលោក Sabay ត្រៀមចេញផ្សាយរឿងអ្វីខ្លះ?
ចន្លោះមិនឃើញ
កាលពីចុងខែមេសា ប្រិយមិត្តជាច្រើនបានជក់ចិត្តនឹងសាច់រឿង «របៀនងងឹត» ជាប្រភេទអប្បិយជំនឿរបស់ក្មេងស្រីម្នាក់ ដែលធ្លាក់ខ្លួននៅក្នុងមន្តអាគមខ្មៅងងឹតមួយដោយមិនដឹងខ្លួន។ គិតចាប់តាំងពីថ្ងៃនាងឈានជើងជាន់ភូមិគ្រឹះដ៏ស្ដុកស្ដម្ភនៅស្រុកបារាំងភ្លាម អារម្មណ៍ចម្លែកក៏បានកើតឡើងភ្លាមដែរ។ ជារៀងរាល់យប់ នាងតែងតែលង់លក់ដូចគេស្លាប់ និងមិនអាចគ្រប់គ្រងខ្លួនឯងបានសោះឡើង។
សម្រាប់ខែឧសភានេះ ប្រលោមលោកSabay ក៏បានត្រៀមសាច់រឿងថ្មីៗ ល្អៗ សម្រាប់មិត្តអ្នកអានកម្សាន្តអារម្មណ៍បន្តទៀតដែរ។ ចង់ដឹងថារឿងអ្វីខ្លះនឹងចេញផ្សាយក្នុងខែនេះ? តោះអានសាច់រឿងខ្លះៗខាងក្រោមទាំងអស់គ្នា៖
១. មាន់ថ្មីរបស់ខ្ញុំ
ពួកគេទាំងពីរនាក់លង់ចិត្តស្រលាញ់គ្នាដោយមិនដឹងខ្លួនមែនទេ? តើនឹងមានរឿងអ្វីកើតឡើង ពេលដែលមនុស្សពីរនាក់មិនត្រូវគ្នាសោះ ហើយបែរជាមករស់នៅផ្ទះក្បែរគ្នាទៅវិញ? កុំភ្លេចរង់ចាំតាមដាន ដែលនឹងចេញផ្សាយនៅថ្ងៃ សុក្រ ទី៦ ខែនេះ។
២.បំណុលលុយម្ចាស់បេះដូង
បើទោះបីជម្រើសនេះធ្វើឱ្យនាងគ្រាំគ្រាចិត្ត លំបាកក្នុងទ្រូងយ៉ាងណាក៏ដោយ ក៏នាងសុខចិត្តទ្រាំលេបថ្មលេបគ្រួស ដើម្បីបានលុយព្យាបាលម្ដាយជាទីស្រលាញ់។ តើខ្សែជីវិតនាងនឹងទៅជាយ៉ាងណា? ហើយសង្សារនាងបានដឹងការពិតឬទេ? ប្រលោមលោកស្នេហាដែលមាន៤ភាគនេះ នឹងចេញផ្សាយថ្ងៃអង្គារ ទី១០ ខែឧសភានេះហើយ។
៣. If I Stay
នាងអាចមើលឃើញរាងកាយស្ដូកស្ដឹងរបស់ខ្លួនឯងនៅក្នុងមន្ទីរពេទ្យ តែមិនដឹងថាតើនាងអាចនឹងតស៊ូរស់បន្តទៀតដោយគ្មានគ្រួសារ ឬ ក៏ទៅពិភពមួយផ្សេងចោលសង្សារនិងមិត្តភ័ក្ដិដ៏ល្អរបស់នាងនោះទេ...។ សាច់រឿងនេះមានដល់ទៅ៨ភាគ ហើយនឹងចេញផ្សាយនៅថ្ងៃពុធ ទី១៨ ខែឧសភានេះ។
ចុច Like Page ប្រលោមលោក Sabay ដើម្បីទទួលបានរឿងថ្មីៗ