សហគ្រិនទូទាំងប្រទេសគ្រោងជួបគ្នា ដំណោះស្រាយបញ្ហាសង្គម និងបរិស្ថាន
- 2016-05-05 17:05:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រិនទូទាំងប្រទេសគ្រោងជួបគ្នា ដំណោះស្រាយបញ្ហាសង្គម និងបរិស្ថាន
ចន្លោះមិនឃើញ
ថ្ងៃទី៦-១០ ខែមិថុនា ខាងមុខនេះ សហគ្រិនដែលចង់ជោគជ័យ នឹងមកពីគ្រប់ទិសទីក្នុងកម្ពុជា ដើម្បីជួបជុំគ្នានៅភ្នំពេញក្នុងរយៈពេល៥ថ្ងៃ។
Cambodia Business Model Validation Lab គឺជាកម្មវិធីដែលនឹងប្រព្រឹត្តិឡើងរយៈពេល៥ថ្ងៃ ដើម្បីជួយពន្លឿនទៅដល់ដំណាក់កាលដំបូង ឬគំនិតដំបូង។ កម្ពុជាមានមូលដ្ឋានសហគ្រិន ដែលអាចដោះស្រាយបញ្ហាសង្គម និងបរិស្ថានបាន។ កម្មវិធីនេះរៀបចំឡើង ដើម្បីរួមចំណែកជួយសហគ្រិនទាំងនេះ បង្កើត និងធ្វើសុពលកម្មនៃការសន្មតជាមូលដ្ឋានចំពោះមុខជំនួញរបស់ពួកគាត់។
កញ្ញា មេឡានី ម៉ូហ្សាត សហស្ថានិក Unreasonable Lab Cambodia បានប្រាប់ឲ្យដឹងថា "កត្តាដែលសំខាន់បំផុតក្នងការចាប់ផ្តើមកម្មវិធីនេះ គឺអ្នកចូលរួមទាំងអស់នឹងអាចស្វែងរកដំណោះស្រាយពីបញ្ហាដែលកម្ពុជាកំពុងតែជួបប្រទះយ៉ាងធ្ងន់ធ្ងរ"។
ស្ថាបនិក My Dream Home លោក ខុង ងី ហាវ ក៏បានប្រាប់ឲ្យដឹងដែរថា "ការចាប់ផ្តើមកម្មវិធីដ៏សំខាន់មួយនេះនៅកម្ពុជា នឹងលេចចេញជារូបរាងនាពេលនេះ។ វាជាទំនួលខុសត្រូវរបស់សហគ្រិនដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ផ្សេងៗ ដូចជា រូបខ្ញុំជាដើម ក្នុងការជួយទៅដល់សហគ្រាសដែលទើបតែនឹងបង្កើតឡើង ដោយពួកគាត់អាចរួមចំណែកផ្លាស់ប្តូរអនាគតរបស់ប្រទេសជាតិបាន។ នេះជាគោលបំណង ក៏ដូចជាបេសកកម្មរបស់ពួកយើងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ"។
អ្នកចូលរួមនឹងទទួលបានការធ្វើតេស្ត ដើម្បីសន្មតអំពីកតា្តសំខាន់ៗក្នុងមុខជំនួញរបស់ពួកគាត់ ការណែនាំចង្អុលបង្ហាញពីសំណាក់អ្នកណែនាំក្នុងស្រុក១៥រូប ការពិភាក្សាជាមួយអតិថិជន ការបង្កើតគំរូ និងការបង្កើតផែនការយុទ្ធសាស្ត្រនានា។
ដើម្បីចូលរួមជាអ្នកណែនាំ និងអ្នកផ្តល់ហិរញ្ញប្បទាន សូមផ្ញើអ៊ីមែលទៅកាន់ Alberto Cremonesi : alberto.cremonesi@impacthub.net ។ ដើម្បីចូលរួមក្នុងនាមជាសហគ្រិន សូមចុចត្រង់នេះ ដើម្បីចុះឈ្មោះ មុនថ្ងៃទី២០ ខែឧសភា៕
អត្ថបទ៖ ដៃគូសហការ