ទីក្រុង​១០​មាន​បំផុត​​ប្រចាំ​ឆ្នាំ​២០១៤ ​មួយ​ៗ​ស្អាត​អស់​ទាស់​

  • 2014-10-27 23:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​គេហទំព័រ​ richincomeway គឺ​​ថា​ខាង​ក្រោម​នេះ​ សុទ្ទ​តែ​​ជា​​ទីក្រុង​កំពូល​ៗ​ដែល​មាន​ជាង​គេ​ តាម​លំដាប់​​នៅ​ឆ្នាំ​២០១៤​នេះ។ ១០ទីក្រុង​ណា​​ទៅ​មាន​ជាង​គេ ព្រោះ​ថា ឌូបៃ នៅ​អារ៉ាប់ ​ដែល​មាន​អគារ​​ខ្ពស់​ៗ​ចាស់​​ធ្លុះ​ផុត​​ពពក​ នោះ ​ពុំឃើញ​​​​ជាប់​ក្នុង​បញ្ជី​នេះ​ឡើយ?

 

តូក្យូ

 

នរណា​ៗ​ក៏​ដឹង​ដែរ ​​ថា​ជប៉ុន​ជា​ស្ដេច​​បច្ចេកវិទ្យា​អេឡិចត្រូនិក​​។ ​ទីក្រុង​ កូក្យូ ក៏​បានក្លាយ​​ជា​​ទីក្រុង​ដែល​គេ​វាយ​តម្លៃ​​​ថា​ មាន​​​​ថ្កុំថ្កើង​​​បំផុត​លើ​លោក​​។ ​តូក្យូ​មាន​ទំហំ​ផ្ទៃដី​ ២ ១៨៧,៦​គីឡូម៉ែត្រ​ការ៉េ។ មាន​ប្រជាជន​រស់​នៅ​​ចំនួន​ជាង​ ១៣​លាន់​នាក់ ទីក្រុង​ធំ​បំផុត​របស់​ជប៉ុន​មួយ​នេះ​មាន​​ GDP ​ប្រចាំ​ឆ្នាំ​​ ១ ៥២០ ពាន់​លាន​ដុល្លារ​អាមេរិក។​

 

 

New York

ជា​ទីក្រុង​មាន​បំផុត​​​តាម​ពី​ក្រោយ​​​គឺ​ New York សហរដ្ឋ​អាមេរិក​​។ មិន​​ថា​យប់​ថ្ងៃ​ទេ ពន្លឺ​ចែង​ចាំ​ពី​អគារ​ខ្ពស់​ៗ​អាច​ឲ្យ​​គេ​មើល​ឃើញ New York ​​​ពី​​គ្រប់​ទិសទី។ ​​New York ​ទាំង​មូល​មាន​ចំណូល​សរុប ១ ២១០​​ពាន់​លាន​ដុល្លារ​។ ទីក្រុង​ធំ​ជាង​គេ​របស់​អាមេរិក​​នេះ​លាត​លើ​ដៃ ១ ២១៣ គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ប្រជាជន​សរុប​ជាង​ ៨​លាន​នាក់។

 

 

Los Angeles

 

ក្រៅ​ពី​ New York ​នៅ​​អាមេរិក Los Angeles ក៏​ជា​ទីក្រុង​​មាន​ជាង​គេ​មួយ​ដែរ។  វា​មាន​ GDP សរុប​ ៧៨៩,៧ ពាន់​លាន​ដុល្លារ​​ ដែល​មាន​ប្រជាជន​រស់នៅ​ចំនួន​ជិត​៤​លាន​​នាក់ និង​មាន​ទំហំ​​ជាង​១​ពាន់​គីឡូម៉ែត្រ​ការ៉េ គឺ​ប្រហែល​គ្នា​នឹង​ New York ដែរ​​។ ​

 

 

សេអ៊ូល​

 

មាន​ GDP សរុប​ ៧៧៩,៣​ ពាន់​លាន​ដុល្លារ​។ ​មាន​ប្រជាជន​សរុប​​​ជា​ង១០​លាន​នាក់ និង​គ្រប់ដណ្ដប់​លើ​ផ្ទៃ​ដី​​ប្រហែល​ ៦០០​​​​គីឡូម៉ែត្រ​ការ៉េ

 

 

ឡុង​ដុង

 

ទីក្រុង​ឡុង​មាន​​ផ្ទៃ​ដី​ ១៥៧០​​គីឡូ​​ម៉ែត្រ​ការ៉េ និង​មាន​ GDP សរុប​ ៧៣១,២ ពាន់​លាន​ដុល្លារ​​។ ឡុង​ដុង​មាន​ប្រជាជន​សរុប​​ជាង​៨​លាន​នាក់​។

 

 

ប៉ារីស

 

​ប៉ារីស ដ៏​ស៊ីវិល័យ​​ របស់​បារាំង​​មាន​ GDP ចំនួន​ ៦៦៩,២ ពាន់​លាន​ដុល្លារ​។ ​មាន​ផ្ទៃ​ដី​ចំនួន​ ១០៥,៤ គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​​ជាង ១០​លាន​នាក់​កំពុង​រស់​នៅ​។

 

 

Osaka

 

ជប៉ុន​មិន​មែន​មាន​តែ តូក្យូ​​ មួ​យ​ទេ​ដែល​ឈរ​ជា​ទីក្រុង​មាន​បំផុត​ឆ្នាំ​២០១៤​នេះ។ ទីក្រុង Osaka ជាប់​ក្នុង​​បញ្ជី​ទីក្រុង​មាន​បំផុត​នេះ​ដែរ។ Osaka មាន​​ផ្ទៃ​ដី​​ប្រមាណ​​ ៥៥២,២៦ គីឡូម៉ែត្រ​ការ៉េ​។ ​មាន​​ប្រជាជន​​សរុប​​ជាង​១​លាន​កន្លះ​ និង​ GDP ចំនួន​ ៦៥៤,៨ ពាន់​លាន​ដុល្លារ។​

 

 

ជីកាហ្គោ

 

បក​ទៅ​អាមេរិក​ទៀត​ហើយ​​ គឺ ជីកាហ្គោ។ ​ជីកាហ្គោ មាន​ផ្ទៃ​ដី​​ជាង​ ៦០០​គីឡូម៉ែត្រ​ការ៉េ។ វា​​ជា​ទីក្រុង​អភិវឌ្ឍន៍​លឿង​បំផុត​បច្ចុប្បន្ន​នេះ ដែល​មាន​ GDP ​​ចំនួន​ ៥២៤,៦​ពាន់​លាន​​ដុល្លារ​ និង​ប្រជាជន​ចំនួន​​​ជិត​៣​លាន​នាក់។

 

 

ម៉ូស្កូ​

 

ម៉ូស្កូ​ របស់​រុស្ស៊ី​បាន​ឈរ​នៅ​តំណែង​លេខ​៩​ជា​ទីក្រុង​មាន​បំផុត​ឆ្នាំ​២០១៤​នេះ​ ​ដោយ​មាន​ GDP ៥២០,១ ពាន់​លាន​ដុល្លារ។ ​មាន​ប្រជាជន​សរុប​ ១១​លាន​កន្លះ​ និង​ផ្ទៃ​ដី ២ ៥១០ ​​គីឡូម៉ែត្រ​ការ៉េ។

 

 

សៀង​ហៃ​

 

សៀង​ហៃ​ ក៏​ទីក្រុង​មួយ​ចំនួន​ទីក្រុង​​មាន​ជាង​គេ​លើ​លោក​។ សៀង​ហៃ​ មាន​ GDP សរុប ៥១៦,៥ ពាន់​លាន​ដុល្លារ​។ ​មាន​ផ្ទៃ​ដី​​ជាង​៦​ពាន់​គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​​​​ដល់​ទៅ​២៣​លាន​នាក់​។ ​

 

​​​​​ប្រភព៖ richincomeways