Liverpool ចេញ​ឈុត​​រដូវ​កាល​ថ្មី​ហើយ ​ស្អាត​​ឬ​អត់?

  • 2016-05-10 15:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហង្ស​ក្រហម​ Liverpool បាន​ចេញ​ឯក​សណ្ឋាន​ក្នុង​ដី​ថ្មី ពណ៌​ក្រហម​ដដែល​ សម្រាប់​រដូវ​កាល​២០១៦-១៧ ​កាល​ពី​យប់​មិញ។

 

 កីឡាករ​ Liverpool បង្ហាញ​ឯកសណ្ឋាន​ចំពោះ​មុខ​អ្នក​គាំទ្រ

 

ប្រធាន​ក្រុម​ Jordan Henderson, តារា​ឆ្នើម​ Philippe Coutinho, អ្នកចាំទី​ Simon Mignolet និង​ខ្សែ​ការពារ​ Jon Flanagan ​រួម​ទាំង​កីឡា​ការិនី Gemma Bonner និង​ Natasha Harding បាន​ធ្វើ​ជា​តារា​ម៉ូដែល​បង្ហាញ​​ឈុត​ថ្មី​នេះ។

 

ការ​រចនា​ម៉ូដ​មិន​ខុស​គ្នា​ពី​​មុន​ប៉ុន្មាន​ទេ ដោយ​ខុស​ត្រង់​ក មាន​រាង​មូល​តែ​មាន​ឡេវ​​មួយ។ រីឯ​ឡូហ្គោ​ក្រុមហ៊ុន​ New Balance, ដៃ​គូ​សហការ​ Standard Chartered ​និង​ឡូហ្គោ​ក្រុម​​ LFC ​រួម​ទាំង​រូប​ហង្ស​ មាន​​​ពណ៌​​លឿង​ទាំង​អស់ ខណៈ​ដែល​ឯក​សណ្ឋាន​អ្នកចាំទី ​មាន​ពណ៌​បៃ​តង ស្មា​ពណ៌​ខ្មៅ៕

 

Coutinho បង្ហាញ​ឈុត​ថ្មី​ក្រុម​ Liverpool រដូវ​កាល​២០១៦-១៧

 

 

ឈុត​ចាស់​ក្រុម​ Liverpool (រដូវ​កាល​នេះ)

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail