តារាប្រុសម្នាក់សម្រេចចិត្តឈប់ពីសិល្បៈទៅធ្វើចម្ការវិញ
- 2016-05-10 16:31:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសម្នាក់សម្រេចចិត្តឈប់ពីសិល្បៈទៅធ្វើចម្ការវិញ
ចន្លោះមិនឃើញ
ការប្រឡូកក្នុងវិស័យសិល្បៈរយៈពេល ៥ ឆ្នាំហាក់មិនរីកចម្រើនទៅមុខ ធ្វើឱ្យតារាសម្ដែង ឆានុន បានសម្រេចចិត្តបញ្ចប់អាជីពនេះទាំងស្រុងហើយ ដោយងាកទៅប្រកបរបរធ្វើស្រែចម្ការវិញម្ដង។
“យូរៗទៅមិនដឹងរីកចម្រើនទៅណា ក៏ឈប់តែម្ដងទៅ ម្យ៉ាងខ្ញុំដូចលែងចង់ធ្វើតារាអីទៀតហើយ ធ្វើចម្ការនៅស្រុកវិញម្ដង"។ ឆានុន ថ្លែងមកកាន់ Sabay។ តារាសម្ដែងរូបនេះបន្ថែមថា ការប្រឡូកសិល្បៈកន្លងមកនេះហាក់មានលក្ខណៈមិនពេញលេញនោះទេ ធ្វើឱ្យមិនអាចរកចំណូលបានច្រើនដូចតារាផ្សេងទៀត។ ម្យ៉ាងទៀតរូបគេមិនចេះច្រៀង មានតែការងារសម្ដែងតាម MV ចម្រៀងឱ្យផលិតកម្មនានាប៉ុណ្ណោះ។
បន្ទាប់ពីការសម្រេចចិត្តនេះ ឆានុន បានអះអាងថា លោកត្រូវសន្សំលុយកាក់ដើម្បីរកទិញដីចម្ការខ្លះទៀត បន្ថែមលើដីចម្ការស្វាយ និងចម្ការល្មុតមានស្រាប់នៅខេត្តកណ្ដាល។ រូបគេក៏កំពុងតែពង្រឹងមុខរបរជាជាងកាត់សក់ផងដែរ ព្រោះចាប់ផ្ដើមដំណើរការល្អបណ្ដើរៗហើយដែរ។ យ៉ាងណាក៏ដោយ ឆានុន អះអាងថា គ្មានគម្រោងវិលចូលសិល្បៈវិញទេ៕
អត្ថបទ៖ សំ ជំនាញ