Chelsea ​ទើប​ចេញ​ឈុត​ថ្មី​បាន​​១​សប្ដាហ៍ ប្រកាស​ផ្ដាច់​កុងត្រា​​ពី​​ Adidas

  • 2016-05-12 22:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​តោ​ខៀវ​ Chelsea ដែល​ទើប​​ចេញ​ឯក​សណ្ឋាន​រដូវ​កាល​ថ្មី កាល​សប្ដាហ៍​មុន បាន​ប្រកាស​​បញ្ចប់​​កុងត្រា​​ជាមួយ​ក្រុមហ៊ុន​ Adidas ​មុន​ពេល​កំណត់​រយៈពេល​៦​ឆ្នាំ។

 

ខ្សែ​ប្រយុទ្ធ Diego Costa បង្ហាញឈុត​ Adidas ថ្មី​សប្តាហ៍​មុន

 

Chelsea បាន​សហការ​គ្នា​ជាមួយ​ Adidas ​សម្រាប់​ផលិត​ឯក​សណ្ឋាន​ ​រយៈពេល​១០​ឆ្នាំ​មក​ហើយ ខណៈ​ដែល​កុងត្រា​​រហូត​ដល់​ឆ្នាំ​២០២៣ ហើយ​ក្នុង​១​ឆ្នាំ ទទួល​បាន​ចំណូល​​ ៣០​លាន​ផោន (៤៣,២៦​លាន​ដុល្លារ) ​ប៉ុន្តែ​ក្លឹប​បាន​សម្រេច​បញ្ចប់​កុងត្រា ​ជាមួយ​​ក្រុមហ៊ុន​​អាល្លឺម៉ង់​នេះ ​៦​ឆ្នាំ​មុន​ដល់​ចប់​កុងត្រា។

 

ក្លឹប​​តោ​ខៀវ​ ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា៖ "Chelsea Football Club ​សូម​ប្រកាស​ថា យើង​នឹង​ Adidas បាន​ព្រមព្រៀង​គ្នា ​នឹង​បញ្ចប់​ភាព​ជា​ដៃ​គូ​ ក្រោយ​ចប់​រដូវ​កាល​ ២០១៦-១៧។ បន្ទាប់​ពី​ចាប់​​ដៃ​គូ​តាំង​ពី​ឆ្នាំ​២០០៦​មក យើង​សូម​អរគុណ​ដល់​ Adidas ​សម្រាប់​ការ​គាំទ្រ និង​សហការ​រយៈពេល​ជាង​ ១០​ឆ្នាំ”។

 

 

“ក្នុង​ចន្លោះ​ពេល​នោះ ក្លឹប​បាន​ឈ្នះ​ UEFA Champions League, UEFA Europa League, Premier League ចំនួន​២​ដង, FA Cup ៤​ដង និង​ League Cup ​២​ដង។ យើង​សង្ឃឹម​ថា ​នឹង​ទទួល​បាន​​ជោគជ័យ​បន្ថែម​ទៀត សម្រាប់​ឆ្នាំ​ចុង​ក្រោយ ​ភាព​ជា​ដៃ​គូ​របស់​យើង”។

 

សម្រាប់​ដៃ​គូ​សហការ​ថ្មី ក្លឹប​ Chelsea ពុំ​ទាន់​បង្ហាញ​ឲ្យ​ដឹង​ទេ ប៉ុន្តែ​ពួកគេ​ចង់​បាន​​យ៉ាង​​តិច​ ៥០​លាន​ផោន (ជាង​៧២​លាន​ដុល្លារ) ​ក្នុង​១​ឆ្នាំ ពី​ក្រុមហ៊ុន​ថ្មី៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror | dailymail