អំពីព្រះរាជជីវប្រវតិ្តព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
- 2016-05-13 16:01:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំពីព្រះរាជជីវប្រវតិ្តព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
ចន្លោះមិនឃើញ
នៅថ្ងៃនេះ គឺជាព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅថ្ងៃនេះដែរ ប្រជាពលរដ្ឋខ្មែរ ជាពិសេសមន្រ្តីរាជការ បានឈប់សម្រាកពីការងារ។ នៅក្នុងឱកាសដ៏មហានក្ខន្តឫក្ស ឧត្តុង្គឧត្តមនេះ សារព័ត៌មាន Sabay សូមធ្វើការដកស្រង់ព្រះរាជជីវប្រវត្តិរបស់ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មកធ្វើការចុះផ្សាយដូចខាងក្រោម៖
អំពីជីវប្រវត្តិសង្ខេប៖
ព្រះរាជជីវប្រវត្តិព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូតនាថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ១៩៥៣ នៅរាជធានី ភ្នំពេញ។ ទ្រង់ជាបុត្រច្បងរបស់សម្ដេចព្រះនរោត្តម សីហនុ និងព្រះមាតាព្រះនាម នរោត្តម មុនីនាថ សីហនុ។ ព្រះអនុជព្រះអង្គព្រះនាម នរោត្តម នរិន្រ្ទពង្ស (សោយទិវង្គត)។ ព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេល បច្ចុប្បន្នបន្ដរាជសម្បត្តិពីព្រះរាជបិតា។ ក្រៅពីភាសាជាតិ ព្រះករុណា ចេះភាសាបារាំង ភាសាឆេក និងភាសាអង់គ្លេស។
ព្រះរាជាភិសេក បន្ទាប់ពីព្រះបិតា សម្ដេចព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆន្ទ ក្នុងសំឡេង ៩ លើ ៩ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តរាជ្យពីព្រះបិតា។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅ ក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។
ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ “ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា ខេតិយា ខេមរារុងរឿង ពុទ្ធំព្រាធិរា មហាក្សត្រ ខេមរាជនា សមូហភា កម្ពុជៈ ឯករាជ្យរដ្ឋ បូរណសន្តិ សុភមង្គុលា សេរីវិបុលៈ ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី”។
អំពីការសិក្សា
១៩៥៩-១៩៦២ -សិក្សានៅសាលាបឋមសិក្សានរោត្តម វិទ្យាល័យដេកាត ភ្នំពេញ កម្ពុជា។ ១៩៦២ ១៩៦៧ -សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័ប្រាត(ឆេកូស្លូវ៉ាគី)។ ១៩៦៧ -១៩៧១ - សិក្សាផ្នែកសិល្បៈ របាំដូរ្យតន្ត្រី ល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាត ១៩៧០ – មធ្យមសិក្សាប័ត្រ នៅប្រាត (និទ្ទេសល្អណាស់) ១៩៧១ - ជយលាភីផ្នែករបាំបុរាណ នៅវិទ្យាស្ថានអភិរក្សជាតិប្រាត ១៩៧១- ១៩៧៥ – សិក្សានៅសាកលវិទ្យាល័យបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាត ១៩៧៥ – បរិញ្ញាបត្រជាន់ខ្ពស់ នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រី ប្រាត ១៩៧៥ – ព្រះរាជនិពន្ធនិក្ខេបបទស្ដីពីទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា ១៩៧៥ -១៩៧៦ -ឧត្ដមសិក្សាខាងផ្នែកភាពយន្តនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ១៩៧៦ ១៩៧៩ -ជាប់ក្រោមការឃុំឃាំងរបស់ខ្មែរក្រហម ជាមួយព្រះរាជបិតា និងព្រះវររាជមាតា និង ព្រះអនុជ សម្ដេចនរោត្តមនរិន្ទ្រៈពង្ស ១៩៧៩-១៩៨០ - ព្រះលេខាផ្ទាល់ ព្រះវររាជបិតា ក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋ ប្រជាមានិតចិន ១៩៨១-២០០០ -សាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈនៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA, GABRIEL FAURE និង W.A.MOZART នៅក្រុងប៉ារីស។ ១៩៨៤-១៩៨៨ -ប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំង និងជាអគ្គនាយក និងជានាយកសិល្បៈ នៃក្រុមរបាំបាលេ ” DEVA” ១៩៨៨- ១៩៩៣ -អគ្គនាយក និងជានាយកសិល្បៈ នៃសាជីវកម្មខេមរភូមិន្ទភាពយន្ត “ខេមរាភាពន្ដ”។ ព្រះករុណា នរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្តនូវខ្សែភាពយន្ដរបាំបាលេចំនួនពីរ រឿង៖ ១. “ សុបិន ” ២. “ធាតុទាំង៤” ។ ១៩៩២-១៩៩៣ -ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា។ ១៩៩៣-២០០៤ -ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ អង្គការយូណេស្កូ ២០០៤ -សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្ដាប្រទេសនិយាយភាសាបារំាង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ - ព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះគោរមងារជា ស្ដេចក្រុមឃុន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៣ -ព្រះមហាក្សត្រប្រោសប្រទានតែងតាំង ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤- ព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះគោរមងារជាសម្ដេចព្រះបរមនាថ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤- ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
គ្រឿងឥស្សរិយយស
ឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍន៍ ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ មន្ត្រីធំនៃកងពលកិត្តិយស នៃសាធារណរដ្ឋបារាំង មេដាយប្រាក់នៃក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។
ប្រភព៖ norodomsihamoni