Ranieri ឈ្នះ​ពាន​អ្នកចាត់ការ​ទូទៅ​ឆ្នើម​ប្រចាំ​ឆ្នាំនៅ​អង់គ្លេស​

  • 2016-05-17 16:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Claudio Ranieri ត្រូវ​បាន​បោះឆ្នោត​ជា​អ្នក​ចាត់ការ​ឆ្នើម​ប្រចាំ​ឆ្នាំ​ដោយ សមាគម​អ្នកចាត់ការ ទូទៅ​ក្របខ័ណ្ឌ​លំដាប់​កំពូល ( League Managers' Association)។

 

 

បុរស​វ័យ​៦៤ឆ្នាំ​ត្រូវ​គេ​បោះឆ្នោត​រើស​បន្ទាប់​ពី​ដឹកនាំ Leicester City លើក​ពាន Barclays Premier League នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន។ មុន​ការ​ឈ្នះ​ពាន​ខាង​លើ Ranieri ធ្លាប់​លើក​ពាន​អ្នកចាត់ការ​ល្អ ប្រចាំ​ខែ​៣​ដង​រួច​មក​ហើយ ក្នុង​នោះ​លោក ក៏​បាន​ជាប់​ជា​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​កំណើត​ផង​ដែរ​កាល​ពី​ខែ​មុន។

 

អតីត​អ្នកចាត់ការ Chelsea រូបនេះ​បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​ទី​២​​មិន​ស្ថិត​នៅ​ប្រទេស​ក្នុង​ចក្រភព អង់គ្លេស ដែល​ឈ្នះ​ពាន Manager of year បន្ទាប់​ពី​លោក Arsene Wenger ជន​ជាតិ​បារាំង​ធ្លាប់​ឈ្នះ ២​ដង​កាល​ពី​ឆ្នាំ ២០០២ និង​២០០៤៕

 

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ BBC

អត្ថបទពេញនិយម