ហុក សុជីវ័ន្ត ៖ កីឡាករកម្ពុជាមិនអាចជួយក្រុមបានច្រើនដូចបរទេសទេ
- 2016-05-18 17:20:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុក សុជីវ័ន្ត ៖ កីឡាករកម្ពុជាមិនអាចជួយក្រុមបានច្រើនដូចបរទេសទេ
ចន្លោះមិនឃើញ
លោក ហុក សុជីវ័ន្ត គ្រូបង្វឹកក្លឹបបាល់ទាត់ Cambodian Tiger បានលើកឡើងកាលពីពេលកន្លងទៅក្នុងពហុកីឡដ្ឋានជាតិថា កីឡាករកម្ពុជាមិនអាចជួយក្រុមបានច្រើនដូចបរទេសទេ ដែលទាមទារឲ្យលោកកំពុងសម្លឹងទៅកាន់កីឡាករជនជាតិនីហ្សេរីយ៉ា ដើម្បីមកជួយក្រុមនៅជើងទី២ សម្រាប់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា។
ប្អូនប្រុសបង្កើតលោក ហុក សុចិត្រា រូបនេះបានឲ្យដឹងថា កីឡាករកម្ពុជាមិនអាចជួយក្រុមបានច្រើនដូចកីឡាករបរទេសនោះទេ ទើបលោកសម្រេចចិត្តជ្រើសរើសកីឡាករមកពីក្រៅប្រទេសដើម្បីជួយក្រុមនាជើងទី២។ សម្រាប់លោកផ្ទាល់ភាគរយតិចបំផុត ដែលជ្រើសរើសកីឡាករក្នុងស្រុក(កីឡាករកម្ពុជា)។
អតីតគ្រូបង្វឹកក្រុម U-19 ជម្រើសជាតិកម្ពុជារូបនេះបន្តថា បើគិតមកដល់ពេលនេះក្លឹបរបស់លោកមានទំនាក់ទំនងល្អជាមួយប្រទេសនីហ្សេរីយ៉ា ហេតុនេះប្រធានក្លឹបរបស់លោកបានអនុញ្ញាតឲ្យយកកីឡាករមកពីប្រទេសមួយនេះបាន។ ការជ្រើសរើសកីឡាករក្រៅប្រទេស ដើម្បីដាក់បំពេញបន្ថែមនៅចំណុចណាមួយលើទីលាន លោកមិនទាន់បញ្ជាក់ច្បាស់ឡើយ។
លោកបន្ថែមថា បច្ចុប្បន្នក្លឹបរបស់លោកកំពុងត្រូវការពិន្ទុខ្លាំង សម្រាប់ការប្រកួតក្នុងលីគកំពូលកម្ពុជាដែលនៅសល់ក្នុងជើងទី១ ហេតុនេះការនាំយកកីឡាករក្នុងជើងទី២ ស្ថិតក្នុងការគិតទុកសិន។ ក្លឹប Cam-Tiger កំពុងមាន១០ពិន្ទុ និងឈរលេខ ៦ក្នុងតារាងលីគកំពូលកម្ពុជាឆ្លងកាត់ ៧ប្រកួតក្នុងជើងទី១ សម្រាប់ប្រកួតទី៨ ក្លឹបដែលមានប្រធានជាជនជាតិជប៉ុនមួយនេះ នឹងប៉ះក្លឹបវេស្ទើនភ្នំពេញនៅពហុកីឡដ្ឋានជាតិ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា