៤បទក្បាច់រាំកំពូលកូររបស់ Jazz Chuanchuen
- 2016-05-18 18:23:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤បទក្បាច់រាំកំពូលកូររបស់ Jazz Chuanchuen
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយតារាចម្រៀងនិងសម្ដែងបែបកំប្លែង Jazz Chuanchuen ទទួលប្រជាប្រិយភាពកាន់តែខ្លាំងៗឡើងៗ បន្ទាប់ពីសម្ដែងក្នុងរឿង"I Like Jazz 4G" ឬ"ព្រះតេជគុណជេស 4G” ដែលមានការរួមសម្ដែងជាមួយ Nick Kunatip Pinpradab ។ ក្នុងផ្ទៃរឿង Jazz Chuanchuen សម្ដែងជាឈ្មោះជេសដែលសម្រេចចិត្តបួស ដើម្បីក្លាយខ្លួនជាមនុស្សល្អ និង គេចវេះពីរឿងមួយចំនួន។
ត្បិតតែតារាវ័យ៣១ឆ្នាំនេះមើលទៅមានចរិតកំប្លែងដូចនៅកំលោះ តែតាមការពិតគេមានកូន១ហើយជាមួយភរិយា Punnasa Promyod ។ Jazz មិនត្រឹមមានឈ្មោះបោះសំឡេងក្នុងវិស័យភាពយន្តទេ ចំពោះចម្រៀងរបស់គេក៏មានការគាំទ្រខ្លាំងដែរ ដោយភាគច្រើនបទទាំងនោះមានចង្វាក់រាំប្លែកៗនិងគួរឲ្យអស់សំណើច។ ខាងក្រោមជាចម្រៀង៤បទរបស់ Jazz ដែលមានក្បាច់រាំប្លែកៗគួរឲ្យចង់សើច៖
១.แว้นฟ้อ หล่อเฟี้ยว
២."ขอดูดได้เป่า"
៣. หลวงพี่4G
៤.แซ้บฟ้อ Feat.แจ๊ส ชวนชื่น,โก๊ะตี๋,หญิงแย้
ចុចអាន៖មើលស្ទីលស្លៀកពាក់ប្លែកៗរបស់តារាថៃ Jazz Chuanchuen ជាមួយកូនស្រីសំណព្វ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ Youtube