៦ ប្រភេទកីឡាហ្វឹកហាត់រាល់ព្រឹកនៅពហុកីឡដ្ឋានជាតិ
- 2016-05-26 14:07:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ ប្រភេទកីឡាហ្វឹកហាត់រាល់ព្រឹកនៅពហុកីឡដ្ឋានជាតិ
ចន្លោះមិនឃើញ
ក្រុមកីឡាករ-កីឡាការិនីចំនួន ៦ប្រភេទកីឡាកំពុងហ្វឹកហាត់យ៉ាងសកម្មក្នុងបរិវេណពហុកីឡដ្ឋានជាតិរៀងរាល់ព្រឹក ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាផ្សេងៗគ្នា។
បើតាមលោក ឯម សុធារ័ត្ន គ្រូជំនួយកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជាបានឲ្យដឹងព្រឹកនេះថា រៀងរាល់ព្រឹកលោកតែងឃើញកីឡាប្រហែលជា៦ ប្រភេទកីឡាមកហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិរួមមាន ចំបាប់, អត្តពលកម្ម, តេក្វាន់ដូ, សីប៉ាក់តាក្រ, គុនដាវ និងបាល់បោះ។ ចំណែកប្រភេទកីឡាវ៉ូវីណាមរបស់លោកហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិរៀងរាល់ព្រឹកចាប់ពីម៉ោង ៥:៣០ដល់ម៉ោង ៧:៣០នាទី។
លោកបន្ថែមថា ៦ប្រភេទកីឡានេះគឺលោកប្រាប់តាមការមើលឃើញមកហ្វឹកហាត់រាល់ថ្ងៃប៉ុណ្ណោះ។ អតពលកម្មកំពុងប្រមូលផ្ដុំយុវជន ៨នាក់ស្រី ៤និងប្រុស ៤នាក់ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ ស្របពេលចំបាប់មានថ្នាលយុវជន ១៥នាក់ បាល់បោះមានថ្នាលយុវជន ១២នាក់ហ្វឹកហាត់រាល់ព្រឹកនៅពហុកីឡដ្ឋានជាតិដូចគ្នា៕
ក្រុមកីឡាវ៉ូវីណាម
ក្រុមយុវជនបាល់បោះ
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា