កាន់ ពេជ្រ ក្តាប់តំណែងតួឯកលើកដំបូង
- 2016-05-27 16:08:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់ ពេជ្រ ក្តាប់តំណែងតួឯកលើកដំបូង
ចន្លោះមិនឃើញ
តារាចម្រៀងឯករាជ្យ កាន់ ពេជ្រ ក្ដាប់បានតំណែងតួឯករឿងថ្មីលើកដំបូងឲ្យស្ថានីយទូរទស្សន៍ស៊ីធីអិន។
កន្លងមកធ្លាប់តែនិពន្ធ និងច្រៀងបទចម្រៀងស្នាដៃនិពន្ធថ្មី កាន់ ពេជ្រ មិនដែលនឹកនាថា បានសម្ដែងក្នុងខ្សែភាពយន្តឡើយ។ លោក ថ្លែងថា "ការពិតខ្ញុំស្រលាញ់វិស័យចម្រៀង ហើយក៏មិនដែលនឹកស្មានថា បានសម្ដែងរឿងដែរ តែឱកាសហុចឲ្យហើយ ខ្ញុំត្រូវតែចាប់អាជីពសម្ដែងនេះមួយទៀត។ រឿងថ្មីនេះ ខ្ញុំសុំលាក់ចំណងជើងសិន កំពុងតែថតជិតចប់ហើយ"។
ឱកាសក្តាប់បានតំណែងតួឯកលើកដំបូង កាន់ ពេជ្រ ប្រាប់ថា គឺកើតឡើងដោយសារភាពចៃដន្យមួយប៉ុណ្ណោះ អំឡុងពេលកំពុងថតបទចម្រៀងលោក មានមិត្តភក្តិដែលធ្វើការនៅស៊ីធីអិនចូលរួមសម្ដែងដែរ ហើយគេបានឃើញពីសមត្ថភាពរបស់លោក ស៊ីទៅនឹងសាច់រឿងរបស់គេ ទើបអនុញ្ញាតិឲ្យម្ចាស់បទ "More Then Hurt" សាកល្បងសម្តែងជាតួឯកតែម្តង។
ទោះបីជាអាជីពសម្ដែងមានភាពខុសប្លែកពីចម្រៀងមែន ប៉ុន្តែតារាចម្រៀង Original នេះ អះអាងថា លោកអាចធ្វើបាន ទាំងអស់នោះអាស្រ័យលើការខំប្រឹងប្រែង តស៊ូជម្នះ ហើយជាតួអ្វី ក៏លោកមិនប្រកាន់ដែរ៕
អត្ថបទ៖ ថា ម៉ាលីដា