គន្លឹះបង្រៀនកូនឲ្យចេះគិត
- 2016-05-27 21:30:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះបង្រៀនកូនឲ្យចេះគិត
ចន្លោះមិនឃើញ
ឪពុកម្តាយតែងចង់ឲ្យកូនចេះគិតពិចារណា ស្គាល់ខុសស្គាល់ត្រូវ និងចេះសាងអំពើល្អ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលមាតាបិតាគ្រប់រូបអាចអនុវត្តបាន៖
១. សរសើរ និងឲ្យតម្លៃ ពេលកូនចេះជួយការងារ ទោះបីការងារតូចតាចក្តី៖ ធ្វើបែបនេះ ដើម្បីឲ្យពួកគេដឹងថា ការចេះជួយយកអាសា នឹងត្រូវគេឲ្យតម្លៃ។
២. អប់រំកូនកុំឲ្យមានគំនិតឈ្នានីស និងអាត្មានិយម៖ ការចេះចែករំលែកជារឿងសំខាន់ដែលឪពុកម្តាយគួរបង្រៀនដល់កូន។
៣. ព្យាយាមបង្រៀនកូនដោយការលើកទឹកចិត្ត មិនមែនដោយដាក់សម្ពាធនោះទេ៖ នេះជាគន្លឹះដ៏ឆ្លាតវៃបំផុតដើម្បីឲ្យកូនទទួលយកមេរៀនជីវិតបានដោយភាពរីករាយ។
៤. លើកទឹកចិត្តពេលកូនសម្រេចអ្វីមួយដោយការពិចារណា៖ មានន័យថាអ្នកចង់ឲ្យពួកគេចេះគិតគ្រប់ជ្រុងជ្រោយ ហើយវានឹងក្លាយជាទម្លាប់របស់គេទៅថ្ងៃអនាគត។
៥. បណ្តុះគំនិតចេះទទួលខុសត្រូវនូវសកម្មភាពដែលបានធ្វើ៖ ការនេះធ្វើឲ្យកូនមានទំនួលខុសត្រូវ មិនគេចវេះពីបញ្ហា។ យ៉ាងណាក៏ដោយ ឪពុកម្តាយគួរនៅក្បែរចាំផ្តល់ដំបូន្មានផងដែរ។
៦. បណ្តុះទម្លាប់អានសៀវភៅអំពីការចេះជួយយកអាសា និងការសាងអំពើល្អក្នុងសង្គម៖ វាជាមេរៀនដ៏មានតម្លៃសម្រាប់កូនអ្នក។
៧. មាតាបិតាជាគំរូសំខាន់បំផុតសម្រាប់កូន៖ ការបង្រៀនឲ្យកូនអនុវត្តខ្លួនឯងមិនគ្រប់គ្រាន់ទេ តែឪពុកម្តាយផ្ទាល់ត្រូវបង្ហាញសកម្មភាពជាក់ស្តែងឲ្យកូនឃើញ៕