វិធីងាយៗក្នុងការជ្រើសរើសកាដូ​ឲ្យត្រូវចិត្ត​កុមារ

  • 2016-05-30 22:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្តាយ​ឪពុក​ភាគច្រើន​យល់ថា​ការទិញ​កាដូ​ឲ្យ​កូន គឺជា​រឿង​ងាយស្រួល ព្រោះ​កុមា​រតែង​បង្ហាញ​ឲ្យ​ដឹង​ពី​អារម្មណ៍​ពិត ឬ ប្រាប់​ត្រង់ៗ​ថា​​គេ​ចង់បាន​អ្វី។ ថ្វីត្បិតតែ​មិន​ស្មុគស្មាញ ប៉ុន្តែ​ពេលខ្លះ​យើង​ត្រូវ​ទិញ​អ្វីដែល​ត្រូវចិត្ត​កូន ហើយ​មាន​ប្រយោជន៍​ជួយ​ដល់​ការវិវឌ្ឍស្រប​នឹង​វ័យ​របស់គេ​ផងដែរ ។

 

សម្រាប់ទិវាកុមារអន្តរជាតិនេះ Sabay សូមចែករំលែកវិធីងាយៗក្នុងការ​ជ្រើសរើស​កាដូ​ត្រូវចិត្ត​កុមា​រហើយ​មាន​ប្រយោជន៍៖

 

-ក្មេង​ចូលចិត្ត​កាដូ​ដែលមាន​ឈ្មោះ​របស់គេ​នៅលើ​នោះ៖ កាដូ​ប្រភេទ​នេះ  ភាគច្រើន​មិនចាំបាច់​ជា​របស់​ថ្លៃ សំខាន់​ជា​របស់​ដែល​ក្មេង​ស្រលាញ់​ចង់បាន ហើយ​គ្រាន់តែ​ថែម​ឈ្មោះ​របស់គេ​តូច​មួយ​នៅលើ​នោះ​ទៅ​ត្រូវចិត្ត​គេ​តែម្តង។

 

-ក្មេង​ចូលចិត្ត​អំណោយ វេច​ខ្ចប់​ស្អាត​ទាក់ទាញ៖ សំខាន់ក្មេងៗចូលចិត្ត​ហែក​កញ្ចប់​កាដូ អ្នក​អាច​ទិញ ឬរៀបចំ​កាដូ​តូច​ក៏បាន​ដែរ សំខាន់​ត្រូវ​ខ្ចប់​អោយ​មើលទៅ​ឃើញថា​ធំ ហើយ​ស្អាត​មាន​ពណ៌ស្រស់ៗទាក់ភ្នែក គួរឲ្យ​ស្រលាញ់។

 

 

-ក្មេង​ចូលចិត្ត​អំណោយ​ដែលមាន​ប្រវត្តិ​ឬ​សាច់រឿង​ពាក់ព័ន្ធ​នឹង​រូបគេ៖ ពេល​អ្នក​ឲ្យ​អ្វីមួយ​ទៅ​កូន  អ្នក​ត្រូវ​ប្រាប់​គេ​ឲ្យ​ដឹង​ពី​មូល​ហេតុដែល​អ្នកសម្រេច​ចិត្ត​ជ្រើសរើស​កាដូ​នេះ​ជូន​គេ​ជាពិសេស ។ ធ្វើបែបនេះ​កូន​អ្នក​កាន់តែ​រំភើប និង​ចេះ​ថែរក្សា​របស់​នេះ​ឲ្យ​បានល្អ។

 

-សៀវភៅ​កម្រង​រូបថត​អនុស្សាវរីយ៍​ជា​អំណោយ​ល្អ​បំផុត​សម្រាប់​កុមារ​គ្រប់​វ័យ៖ អ្នក​ក៏​មិនត្រូវ​ភ្លេច​ដាក់ឈ្មោះ​កូន​នៅលើ​គ្របសៀវភៅ​ឡើយ​ដើម្បី​បង្ហាញថា​គេ​ជា​ម្ចាស់​អាល់​ប៊ុ​ម​រូបថត​នេះ  ហើយ​ខាងក្នុង​ត្រូវ​រៀបចំ​កម្រង​រូបថត កាល​គេ​នៅ​តូច មិន​ថា​ពេល​គេ​យំ ឬ​សើច​លេង​សប្បាយ​នោះទេ។

 

 

-សៀវភៅ​កុមារ៖ ការទិញ​សៀវភៅ​ជា​អំណោយ​ដល់កូនៗ គឺជា​ការបង្កើត​នូវ​ទំលាប់​អាន​តាំងពី​វ័យក្មេង ។ ប៉ុន្តែ​សៀវភៅ​សម្រាប់​កុមារ​ត្រូវតែ​សមស្រប​នឹង​កំរិតយល់ដឹង និងអាយុ​របស់គេ​ផងដែរ ទើប​​គេច​ង់​អាន ចង់​ប៉ះ​កាន់ និងរក្សាទុក។

 

 

-សម្រាប់​កូនស្រី អាយុ​ចន្លោះ ២ឆ្នាំ ទៅ ៦ឆ្នាំ អំណោយ​ដែល​គេ​ចូល​ចិត្តច្រើន​ជា​តុក្កតា​ដែល​គេ​អាច​យកតាម​ខ្លួន​បាន​ដើម្បី​ធ្វើជា​មិត្ត​ល្អ​របស់គេ ឈុត​ផ្ទះបាយ​ដែល​គេ​អាច​លេង​ធ្វើ​ម្ហូប ឈុត​គូរគំនូរ​ដែលមាន​សៀវភៅ និងខ្មៅ​ដៃ​ពណ៌​សម្រាប់ផាត់​រូប។

 

 

-សម្រាប់​កូនប្រុស អាយុ​ចន្លោះ ២ឆ្នាំ ទៅ ៦ឆ្នាំ អំណោយ​ដែល​គេ​ចូលចិត្ត​ខ្លាំង​ច្រើន​ជា​តុក្កតា វីរៈបុរស​ក្លាហាន Super Hero ឬឈុតសម្លៀកបំពាក់​ដូចជា Superman , Spiderman ,Captain America ឧបករណ៍​កីឡា​សម្រាប់ក្មេងៗកូន​បាល់ ឡាន ស្បែកជើង​កីឡា ជាដើម។

 

ចុះ​អ្នក​វិញ​មាន​គម្រោង​ទិញ​អ្វី​ឲ្យ​កូន ក្នុង​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​ខាងមុខនេះ ? បើ​មិនទាន់​ទេ​អាច​គិតដល់​ចំណុច​ទាំង​ខាងលើនេះ​បាន ៕

 

អត្ថ​ប​ទៈ លីដា ប្រភព parenthub.com.au