អាឡិច ហ្សូរ៉ា ថា​ហាត់ប្រាណ​ពេល​ណា​ ក៏​អាច​ធ្វើឲ្យ​រាងកាយ​ផ្លាស់ប្ដូរ​ដែរ

  • 2016-06-06 13:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ការ​ហាត់​ប្រាណ​ បាន​ធ្វើ​ឲ្យ​រូបរាង​កាយ​របស់​មនុស្ស​ផ្លាស់ប្ដូរ​បាន ហើយ​បង​អត់​ប្រកាន់​ហាត់​អី​តែ​ព្រឹក​ទេ​ ពេល​ណា​ទំនេរ​ហាត់​ពេល​ហ្នឹង។ ” តួឯក​ប្រុស​ក្នុង​រឿង “ទេសចរណ៍​ឋាននរក” ពោល​ប្រាប់ Sabay។

 

 

លោក​បន្ត​ទៀត​ថា​ ពី​មុន​លោក​មិន​ធ្លាប់​ហាត់ប្រាណ ទើប​មាន​សុខភាព​មិន​សូវ​ល្អ ហើយ​រូបរាង​កាយ​ទៀត​សោត​គ្មាន​សាច់​ដុំ​ដូច​​គេ​ទេ។ តែ​តាំង​ពី​ចាប់ផ្ដើម​ហាត់​មក ​​ខ្លួន​ប្រាណ​មាន​សាច់ដុំ និង​មាន​កម្លាំង​មាំមួន​ជាង​មុន។

 

“ពី​មុន​បង​ឧស្សាហ៍​ឈឺ​នេះ​ឈឺ​នោះ តែ​តាំងពី​បាន​ហាត់​យូហ្គា​មក​ សុខភាព​បង​ល្អ​ជាង​មុន​ឆ្ងាយ​។ បង​ខ្លួន​ឯង​ផ្ទាល់​ បង​ដឹង​ណាស់ មិន​ត្រឹមតែ​សុខភាព​ទេ សូម្បី​តែ​រូបរាង​បង ​ក៏​ល្អ​ជាង​មុន​ដែរ។”

 

ហ្សូរ៉ា បាន​បន្ថែម​ថា ​លោក​តែងតែ​ទៅ​កន្លែង Gym ហាត់​ក្បាច់ យូហ្គា និង​លើក​​ដុំ​ដែក​ជា​រៀងរាល់ថ្ងៃ​មិន​ដែល​ខាន​ឡើយ និង​មិន​ប្រកាន់​ហាត់​ពេល​ព្រឹក ឬ​ល្ងាច​ឡើយ សំខាន់​​ឲ្យ​តែ​មាន​ពេល​ហាត់​ គឺ​បាន​ផល​ទាំងអស់។ មិន​ត្រឹមតែ​ប៉ុណ្ណឹងលោក​ក៏​ព្យាយាម​លេង​កីឡា​ដែរ ជាពិសេស​​កីឡា​ហែល​ទឹក៕

 

 

 

អត្ថបទ៖ទ្រី រ៉ាវី