កម្មវិធី​តន្ត្រី #LiveYourMusic នឹង​កក្រើកក្លឹប LV ​ក្រុង​ព្រះសីហនុ​ ចុង​សប្តាហ៍​នេះ

  • 2016-06-03 23:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​តន្ត្រី​សកល​ថ្មី #LiveYourMusic នឹង​បន្ត​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ចុង​សប្ដាហ៍​នេះ បន្ទាប់​ពី​កម្មវិធី​របស់​ស្រាបៀរ Heineken មួយ​នេះ ទទួល​បាន​ជោគជ័យ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ភ្នំពេញ កាល​ពី​ចុង​សប្តាហ៍​មុន។

 

កម្មវិធី​ពិសេស​នេះ​ នឹង​ធ្វើឡើង​ជា​លើក​ទី​២ នៅ​ក្លឹប LV ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​សៅរ៍ នេះ ចាប់​ពី​ម៉ោង ៩ យប់​ត​ទៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​ឯករាជ្យ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។

 

 

កម្មវិធី​តន្ត្រី​ផ្ទាល់ និង​កម្សាន្ត​សប្បាយៗ "Takeover" នៅ​ក្លឹប LV នឹង​មាន​ការ​ចូល​រួម​សម្តែង​ពី​ឌីជេ Mizzkiya មក​ពី​ម៉ាឡេស៊ី និង​តារា​ចម្រៀង​ហ៊ីបហប់​ខ្មែរ​លោក Bross La ព្រម​ទាំង​ក្រុម​រាំ​ក្បាច់​ប្លែក​អស្ចារ្យ ដើម្បី​បង្ក​បរិយាកាស​នា​ពេល​រាត្រី​ឲ្យ​កាន់​សប្បាយ​រីករាយ។

 

Live Your Music គឺ​ជា​ស៊េរី​នៃ​កម្មវិធី​ជាច្រើន​ដែល​នឹង​ធ្វើ​ឡើង​នៅ​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀម​ ចាប់ពី​ខែ​ឧសភា ដល់​ខែ​កក្កដា នៅ​តាម​បណ្តា​ក្លឹប​ល្បីៗ​ក្នុង​ខេត្ត-​ក្រុង​ទាំង​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រាបៀរ Heineken ក្នុង​គោលបំណង​ពង្រឹង​ខ្លួន​នៅ​ក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​នេះ​ឲ្យ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៅ​កម្ពុជា។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទំព័រ​ហ្វេសប៊ុក​ស្រាបៀ​រ Heineken៖ www.facebook.com/heineken

 

#Heineken #LiveYourMusic #Cambodia

 

អត្ថបទ៖ ពាណិជ្ជកម្ម​

អត្ថបទពេញនិយម