ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀមឈរលក់កន្សែងរកថវិកាជួយគ្រូល្ខោនស្បែកធំ ម៉ាន់ កុសល
- 2016-06-06 19:10:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀមឈរលក់កន្សែងរកថវិកាជួយគ្រូល្ខោនស្បែកធំ ម៉ាន់ កុសល
ចន្លោះមិនឃើញ
តារាចម្រៀង ហេង ពិទូ, សាន ផានិត និង ហ្សូណូ ត្រៀមឈរលក់កន្សែង និងផលិតផលនានារបស់ក្រុមនគររាជ ដើម្បីស្វែងរកថវិកាជួយលោកគ្រូល្ខោនស្បែកធំ ម៉ាន់ កុសល នៅថ្ងៃស្អែកនេះ។
បើតាមអ្នកនិពន្ធ កែវ សាស្ត្រា តំណាងឱ្យក្រុមនេះបាននិយាយថា ពួកគេត្រៀមធ្វើសកម្មភាពលក់កន្សែង និងផលិតផលនានានៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយក្រុម ឆាយនីស តៃប៉ិ។
“ដោយសារពួកយើងក្ដុកក្ដួល នៅពេលដែលឭថា អ្នកស្រលាញ់អភិរក្សសិល្បៈខ្មែរម្នាក់ ធ្លាក់ខ្លួនឈឺរកតែលុយទិញថ្នាំពេទ្យមិនបាន "។ លោក កែវ សាស្ត្រា ថ្លែងមកកាន់ Sabay។
អ្នកនិពន្ធរូបនេះបន្តថា ដោយស្នើឱ្យសប្បុរសជនជួយទិញផលិតផល ដែលពួកគេបានតាំងលក់ នោះក៏មានន័យថា បានចូលរួមជួយលោកគ្រូ ម៉ាន់ កុសល ឱ្យលោកមានឱកាសអាចបន្តអភិរក្សល្ខោនស្រមោលស្បែកធំដូចគ្នា ព្រោះបច្ចុប្បន្នគ្រូស្បែកធំរូបនេះកំពុងមានជំងឺប្រចាំកាយ និងខ្វះខាតថវិកាយ៉ាងខ្លាំង សូម្បីជួលកន្លែងគេដាក់សម្ភារៈល្ខោនស្បែកធំក៏មិនមានផង៕
អត្ថបទ៖ សំ ជំនាញ