CISCO​ បុគ្គលិក​សំខាន់ៗ​លាឈប់​ព្រម​គ្នា​ ដោយសារបញ្ហាផ្ទៃក្នុង​ ​

  • 2016-06-07 23:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​ ​ក្រោយ​មនុស្ស​សំខាន់​បំផុត​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ ​CISCO​ ​បាន​ប្រកាស​លាឈប់​ពី​មុខ​ដំណែង​។​

 

 

អ្នក​ទាំង​នោះ​មាន​ដូច​ជា​លោក​ ​Mario Mazzola, Prem Jain, Luca Cafiero, និង Soni Jiandani ដែល​ពួកគេ​ប្រៀប​ដូ​ច​ទៅ​នឹង​ខួរក្បាល​ ​បេះដូង​ ​និង​ព្រលឹង​របស់​ក្រុមហ៊ុន​តែ​ម្ដង​ ​។​ ​ពួកគេ​ជា​​ក្រុម​វិស្វករ​ដែល​ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ ​CISCO​ ​មាន​ភាព​ល្បីល្បាញ​ដូច​សព្វ​ថ្ងៃ​ ​។​

 

 

ចំពោះ​មូល​ហេតុ​នៃ​ការ​ចាក​ចេញ​​បុគ្គលិក​សំខាន់​ទាំង​នោះ​​ ​មក​ពី​ម្ចាស់​ក្រុមហ៊ុន​ ​CISCO​ ​បាន​ទិញ​យក​ភាគហ៊ុន​ ​ដែល​ពួក​គេ​បាន​កាន់​កាប់​មក​វិញ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ផ្ដាច់​មុខ​ ​របស់​ក្រុមហ៊ុន​ ​។​ លើស​ពី​នេះ​មូលហេតុ​មួយ​ទៀត​ដែល​តម្រូវ​ឲ្យ​ពួក​គេ​​ចាក​ចេញ​ពី​ក្រុមហ៊ុន​ ​ព្រោះ​មាន​បញ្ហា​ល្អក់កករ​មួយ​ចំនួន​កើត​ឡើង​ក្នុង​ក្រុម​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ផង​ដែរ​ ​៕​

 

អាន​បន្ត​ ​៖​ កង់​អគ្គិសនី​តម្លៃ​ ៧០០ ដុល្លារ​ អាច​បត់​បាន​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​​ ​businessinsider​