ទិវាឪពុក ឬ Father’s day មានប្រវត្តិយ៉ាងណា?
- 2016-06-13 16:54:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិវាឪពុក ឬ Father’s day មានប្រវត្តិយ៉ាងណា?
ចន្លោះមិនឃើញ
ទិវាឪពុកត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យក្នុងសប្តាហ៍ទីបី នៃខែមិថុនាជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសមួយចំនួន ដែលឆ្នាំ២០១៦នេះទិវាឪពុកចំថ្ងៃទី១៩។
ហេតុអ្វីបានជាមានការរៀបចំទិវាឪពុក? តើពិធីនេះមានប្រវត្តិយ៉ាងណា? ខាងក្រោមនេះគឺគំនិតផ្តួចផ្តើមឲ្យមានទិវានេះ៖
គំនិតអំពីទិវាឪពុក ឬ Father’s day ត្រូវបានផ្តួចផ្តើមឡើងដំបូងដោយស្រ្តីជនជាតិអាមេរិកម្នាក់ឈ្មោះ Sonora Smart Dodd នៅឆ្នាំ១៩០៩។ គំនិតនេះលេចឡើងបន្ទាប់ពីនាងឃើញពីការប្រារព្ធទិវាម្តាយយ៉ាងទូលំទូលាយ តែបែរជាមិនមានពិធីអ្វីមួយសម្រាប់ឪពុក។ ដោយហេតុថា នាងបានមើលឃើញ ពីការលំបាករបស់ឪពុកនាងដែលត្រូវចិញ្ចឹមកូន៦នាក់បន្ទាប់ពីម្តាយនាងស្លាប់ទៅ។
ក្រោយមកនាងបានស្នើគំនិតនេះជាមួយហេតុផលសមស្របទៅរដ្ឋមន្រី្កក្នុងរដ្ឋ Washington ដែលជារដ្ឋនាងរស់នៅ ហើយក៏បានទទួលការគាំទ្រ។ បន្ទាប់ពីនោះមក ទិវាឪពុកក៏បានរីករាលដាលទៅរដ្ឋផ្សេងៗទៀតពាសពេញសហរដ្ឋអាមេរិក ដែលក្រោយមកថ្ងៃនេះបានក្លាយជាថ្ងៃឈប់សម្រាកផ្លូវការ។
បច្ចុប្បន្ន ទិវាឪពុកត្រូវបានប្រារព្ធនៅតាមប្រទេសជាច្រើនជុំវិញពីភពលោក។ តើអ្នកមានអ្វីនិយាយទៅកាន់ឪពុកអ្នក ក្នុងឱកាសទិវាឪពុកនេះខាងមុខនេះ?
ប្រភព៖ fathersdaybirthplace.com, dummies.com