តារា​ចាស់​ស្ទាវ Aaron Kwok ទិញ Ferrari​ មួយ​គ្រឿង​​តម្លៃ​​ជាង​២​លាន​ដុល្លារ

  • 2016-06-12 17:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ពិធី​បុណ្យ​អុំទូក​នៅ​ប្រទេស​ចិន​ (Dragon Boat Festival) កាល​ពី​ថ្ងៃ​ទី​ ៩ ខែមិថុនា តារា​សម្ដែង​ជើង​ចាស់​ហុងកុង Aaron Kwok បាន​បង្ហោះ​រូប​ឡាន​ស្ព័រ​ Ferrari ​​ថ្មី​សន្លាង​មួយ​គ្រឿង​ដែល​ខ្លួន​ទើប​នឹង​ទិញ​លើ​បណ្ដាញ​សង្គម។

 

 

តារា​វ័យ​៥០​ឆ្នាំ​គឺ​ជា​បុគ្គល​ម្នាក់​ដែល​មាន​ចំណង់ចំណូលចិត្ត​លើ​ឡាន​ប្រភេទ​ប្រណាំង ហើយ​​លោក​តែងតែ​ប្រមូល​ទិញ​ឡាន​ទាំង​នោះ​​ពី​ជុំវិញ​ពិភពលោក។ Aaron បាន​សរសេរ​ភ្ជាប់​​ជាមួយ​រូប​ឡាន​​លើ​បណ្ដាញ​សង្គម Weiboថា៖ "រីករាយ​ថ្ងៃ​​បុណ្យ​អុំទូក! ខ្ញុំ​ពិត​ជា​​រីករាយ​ខ្លាំង​ណាស់​ថ្ងៃនេះ ព្រោះ​​ខ្ញុំ​​អាច​ទទួល​បាន​ឡាន​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ​គឺ Ferrari FXX-K ​​ដែល​យក​មក​ឲ្យ​ផ្ទាល់​ដោយ​លោក Matteo ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ferrari ​ប្រចាំ​ប្រទេស​ចិន"។

 

​Ferrari FXX-K ​​គឺ​ជា​ប្រភេទ​ឡាន​​ដាក់​លក់​មាន​កំណត់ ដោយ​មាន​តែ​៣២​គ្រឿង​ប៉ុណ្ណោះ​ដែល​មាន​កម្លាំង ១០៣៥សេះ និង​ផលិត​ក្នុង​ឆ្នាំ​២០១៥ ហើយ​តម្លៃ​របស់​វា​មិន​ក្រោម ​២,៧​លាន​ដុល្លារ​ទេ៕​​​​​

 

 

 

 

ចុចអាន៖Aaron Kwok អាយុ​៥០​ប៉ុន្តែ​មាន​មិត្ត​ស្រី​សាច់​ខ្ចីល្វក់​អាយុ​​ប្អូន​ជិត​ពាក់កណ្ដាល

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ jaynestars