បែក​ធ្លាយ​រូបរាង​ថ្មី​ ​Xbox One S ពណ៌ស​ ​ដ៏​ទាក់ទាញ​

  • 2016-06-13 16:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ ​ពី​ប្រភព​ដ៏​ជាក់​លាក់​ ​បាន​បង្ហាញ​ថា​ ​Xbox One S​ ​ម៉ូដែល​ថ្មី​ ​មាន​ពណ៌ស​ ​អម​ជា​មួយ​រូបរាង​ ​ដ៏​ទាក់ទាញ​ ​និង​មាន​ទំហំ​តូច​ជាង​ ​Xbox​ ​ជំនាន់​មុន​​ដល់​ទៅ​ ​40%​ ​។​

 

 

ប្រភព​ដដែល​ ​បាន​បន្ថែម​ថា​ ​Xbox One S​ ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ ​2TB​ ​ហើយ​អាច​បញ្ចេញ​រូបភាព​ប្រភេទ​ ​4k​ ​និង​ ​HDR​ ​(High Dynamic Range)​ ​បាន​យ៉ាង​រលូន​ ​។​ ​ដោយ​ឡែក​ ​Xbox One S​ ​ត្រូវ​គេ​សន្និដ្ឋាន​ថា​អាច​លក់​ក្នុង​តម្លៃ​ ​299​ ​ដុល្លារ​ ​សម្រាប់​ម៉ូដែល​ ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​500GB​ ​។​

 

 

តែ​ទោះ​ជា​យ៉ាង​ណា​ ​ចំពោះ​ព័ត៌មាន​ជាក់​លាក់​របស់​ ​Xbox​ ​One​ ​S​ ​គឺ​មាន​តែ​រង់ចាំ​ ​ការ​បង្ហាញ​ជា​ផ្លូវ​ការ​ពី​ ​Microsoft​ ​ក្នុង​កម្មវិធី​សន្និសីទកាសែត​របស់​ពួក​គេ​ ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ប៉ុណ្ណោះ​ ​៕​

 

អាន​បន្ត​ ​៖​  Huawei P9 សករាជ​ថ្មី​នៃ​កាមេរ៉ា​ស្មាតហ្វូន

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​​​​ verge