EOS M10 ​ប្ដូរ​កែវ​ឡែន​បាន​ជាង ៧០ ប្រភេទ​ ថត​វីដេអូ​គ្មាន​បារម្ភ​ពី​សម្លេង​រំខាន

  • 2016-06-14 18:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

M10 បាន​បំពាក់​បច្ចេកវិទ្យា Digic 6 ដែល​ជា​បចេ្ចកវិទ្យា​ថ្មី​អាច​អនុញ្ញាតិ្ត​ឱ្យ​ប្រិយមិត្ត​ថត​រូប​បាន​ច្បាស់​ល្អ ចាប់​យក​រូបភាព​បាន​លឿន និង​អាច​ជួយ​កាត់​បន្ថយ​កម្រិត​សម្លេង​រំខាន​ពី​ខាង​ក្រៅ​សម្រាប់​ការ​ថត​ឈុត​វីដេអូ​ផ្សេងៗ​។

 

 

លោក ​ម៉េង សួ ដែល​ជា​តំណាង​ផ្នែក​លក់​ប្រចាំ​នៅ​ក្រុមហ៊ុន i-Qlick បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ម៉ូឌែលM10 នេះ​ដាក់​លក់​ក្នុង​តម្លៃ ៤៤៩ ដុល្លារ (តួ​ខ្លួនប៉ុណ្ណោះ) អាច​ប្រើ​ក្បាល​តឡែន EF-EOS M ដែល​មាន​ជាង ៧០​ប្រភេទនិង​មាន​មុខងារពិសេសៗ​ជាច្រើន​ទៀត​ដូច​ជា៖

 

- មុខងារ​ថត​រូប​ខ្លួន​ឯង៖ មុខងារ​នេះ អនុញ្ញាត្តិ​ឱ្យ​ប្រិយមិត្ត​អាច​បត់​អេក្រង់​របស់ M10 ឡើង​លើ​ដើម្បី​អាច​ថត​រូប Selfie បាន​យ៉ាង​ងាយ​ស្រួល។

- មុខងារ​ផ្ទេ​រូប​ភាព​ទៅ​ទូរសព្ទ​ដៃ (NFC)៖ ប្រិយមិត្ត​អាច​ចែក​រំលែក​រូបថត​និង​វិដេអូ​ពី​កាមេរ៉ា​ទៅ​ស្មាតហ្វូន​ជាមួយ​ប្រព័ន្ធ​ភ្ជាប់ NFC យ៉ាង​ងាយ​ស្រួល។

- មុខងារ​បញ្ជា​ថត​រូប​ពី​ចម្ងាយ(Remote Shooting)៖ ​មុខងារ​នេះ​ប្រិយមិត្ត​ត្រូវ​មាន​កម្មវិធី Canon Camera Connect ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ថត​រូប​ជា​ក្រុម ឬ​ម្នាក់​ឯង។

- មុខងារ​​ជំនួយ​ក្នុង​ការ​កែ​រូប (Creative Assist)៖ មុខងារ​នេះ អនុញ្ញាត្តិ​ឱ្យ​ប្រិយមិត្ត​អាច​បន្ថែម​ពន្លឺ​រូបភាព កែប្រែ​ពណ៍​ស្បែក​ឱ្យ​មាន​សភាព​ម៉ត់ និង​កំណត់​ផ្ទៃ​ខាង​ក្រោម​ព្រិល(Blur)។

- មុខងារ​កំណត់​ប្លង់​ស្វ័យប្រវត្តិ (Scence Intelligent Auto)៖ ឬ​មុខងារ Scence Shooting ​បាន​ផ្ដល់​ភាព​ងាយស្រួល​ពេល​ចាប់​យក​ប្លង់​ណា​មួយ​ដូចជា ​រូប​ម្ហូប​អាហារ ប្លង់​ថត​ពេល​យប់​ជា​ដើម។

 

 

ចុច​អាន៖ 1DX Mark II កំពូល​កាម៉េរា​ជំនាន់​ទី​ពីរ​ទើប​មក​ដល់​ថ្មី ​តម្លៃ​ជាង ៥ ពាន់​ដុល្លារ

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី