Tony Jaa បញ្ចេញ​ក្បាច់គុន​សាជាថ្មី ដើម្បី​ការពារ​ភ្លុក​ដំរី

  • 2016-06-14 18:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ក្បាច់គុន Tony Jaaបាន​ចូលរួម​ជាមួយ​អង្គការ WWF ប្រចាំ​ប្រទេស​ថៃ​​កាល​ពី​ម្សិលមិញ ​ក្នុង​យុទ្ធការ “Ivory Free Thailand” ដើម្បី​ប្រឆាំង​នឹង​ការ​ជួញដូរ​ភ្លុក​ដំរី​ និង​ជួយ​បញ្ឈប់​​​ការ​សម្លាប់​ដំរី​ឥត​ឈប់ឈរ​នៅ​តំបន់​អាហ្វ្រិក​ដើម្បី​យក​ភ្លុក។

 

​ប្រទេស​ថៃ​ជា​ផ្នែក​មួយ​​នៃ​គោលដៅ​​របស់​ពិភពលោក​សម្រាប់​ការ​ទិញដូរ​​ភ្លុក​ដំរី​រត់ពន្ធ ដូចនេះ​យុទ្ធការ “Ivory Free Thailand” ធ្វើ​ឡើង​ដើម្បី​ប្រាប់​អតិថិជន​ទាំង​អស់​កុំ​ឲ្យ​ទិញ គ្រប់គ្រង​​ឬ​ទទួល​ភ្លុក​ដំរី​ធ្វើ​ជា​កាដូ។

 

 

"មនុស្ស​ខ្លះ​ជឿជាក់​ថា ភ្លុក​ដំរី​អាច​ជួយ​នាំ​​មក​នូវ​អំណាច​ សំណាង​ល្អ​​និង​ការពារ​ខ្មោចព្រាយ​បិសាច​នានា។ ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ទេ​ថា ភាគ​ច្រើន​នៃ​ភ្លុក​ដំរី​លក់​ក្នុង​ទីផ្សារ​ប្រទេស​ថៃ បាន​មក​ពី​ការ​កាប់​សម្លាប់​សត្វ​ដំរី​យ៉ាង​ព្រៃផ្សៃ"។ នេះ​ជា​សម្ដី​របស់ Tony Jaa។ តារា​វ័យ​៤០ឆ្នាំ​នេះ​គឺ​មាន​ដើមកំណើត​ក្នុង​​​ខេត្ត​សុរិន្ទ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ ដែល​ជា​ខេត្ត​សម្បូរ​​សត្វ​ដំរី​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​ថៃ។

 

តួ​ឯក​ក្នុង​រឿង​ "កែង​ឆេះ​ជង្គង់​ហោះ" បាន​បន្ថែម​ថា​៖"​តើ​ភ្លុក​ដំរី​អាច​ជួយ​ឲ្យ​មានអំណាច​​និង​សំណាង​​​របៀប​ម៉េច បើ​​ដំរី​ខ្លួន​ឯង​​ជួប​រឿង​អាក្រក់​និង​គ្មាន​អំណាច​ផង​? ត្រូវ​ចងចាំ ពេល​ដែល​អ្នក​ទិញ​ភ្លុក​ដំរី អ្នក​ដូច​ជា​បាន​សម្លាប់​ដំរី​អីចឹង"។

 

ដើម្បី​ការពារ​​និង​អប់រំ​ គេ​ក៏​បាន​ធ្វើ​វីដេអូ​ខ្លី​មួយ​ក្នុង​ការ​​អភិរក្ស​សត្វ​ដំរី​ ដោយ​ឲ្យ Tony Jaaបញ្ចេញ​ស្នៀត​វាយ​ប្រហារ​ព្រានព្រៃ​​២​នាក់​ដែល​បម្រុង​សម្លាប់​ដំរី​១​ក្បាល​និង​ចេញ​ពី​ទូរទស្សន៍​​ទៅ​អប់រំ​បុរស​ម្នាក់​កុំ​ឲ្យ​ទិញ​​ភ្លុក​ដំរី។

 

 

ចុចអាន៖Tony Jaa បង្ហាញ​មោទនភាព​ជា​​ជនជាតិ​ថៃ ថ្ងៃ​សម្ពោធ “Furious 7″

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ coconuts