Tony Jaa បង្ហាញ​មោទនភាព​ជា​​ជនជាតិ​ថៃ ថ្ងៃ​សម្ពោធ "Furious 7"

  • 2015-04-03 18:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ក្បាច់​គុន Tony Jaa ឬ ចាភ្នំ​យីរ៉ាំ បាន​និយាយ​ថា​ខ្លួន​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ក្នុង​នាម​ជា​ជនជាតិ​ថៃ នៅ​ពេល​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​អាមេរិក​ ក្នុង​ពិធី​សម្ពោធ​ភាពយន្ត​ហូលីវូដ "Furious 7” នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ។

 

 

តារា​ដែល​មាន​កំណើត​នៅ​ខេត្ត​សុរិន្ទ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន Screen Slam ថា "ខ្ញុំ​ពិត​ជា​មាន​មោទនភាព​មែនទែន​ដែល​បាន​កើត​នៅ​ប្រទេស​ថៃ។ ប្រទេស​ថៃ​តូច​មែន ប៉ុន្តែ​ខ្ញុំ​ចង់​បង្ហាញ​ពិភពលោក​ថា ប្រជាជន​ថៃ​អាច​ធ្វើ​អ្វី​បាន​ខ្លះ"។

 

Tony Jaa ក៏​បាន​និយាយ​ដែរ​ថា កម្មវិធី​សម្ពោធ​ភាពយន្ត​នេះ​គឺ​ជា​ការ​ឧទ្ទិស​ទាំង​ស្រុង​ដល់​តារា​សម្ដែង Paul Walker ដែល​បាន​ស្លាប់​មុន​ពេល​ថត​រឿង​នេះ​ចប់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

 

បើ​ទោះ​ជា​នៅ​ជាប់​ពាក់ព័ន្ធ​រឿង​ក្ដី​ក្ដាំ​ជាមួយ​ផលិតកម្ម​នៅ​​ប្រទេស​ថៃ ប៉ុន្តែ​តារា​កែង​ឆេះ​ជង្គង់​ហោះ​រូប​នេះ​បាន​បង្ហាញ​​ពី​ភាព​រីករាយ និង​ទឹក​មុខ​ញញឹម​យ៉ាង​លេចធ្លោ​ក្នុង​ពិធី​នោះ និង​បាន​បញ្ចេញ​ក្បាច់​គុន​ដោយ​លោត​ពី​លើ​ឆាក​​ផង​ដែរ។

 

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 ចុចអាន៖“Furious 7” ​នឹង​ចាក់​បញ្ចាំង​នៅ​ថៃវិញ​​​ក្រោយ​ Tony Jaa ​ឈ្នះ​ក្ដី

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ bangkok
អត្ថបទថ្មី