សួន ពិសិដ្ឋ៖ រាល់​សមិទ្ធ​ផល​របស់​ខ្ញុំ គឺ​សុទ្ធ​តែ​មាន​ចំណែក​ប៉ា!

  • 2016-06-15 22:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ពាន​អ្នក​និពន្ធ​ឆ្នើម​២ឆ្នាំ​ជាប់​គ្នា​ពី​កម្មវិធី អាណា​ចក្រ​តារា សួន ពិសិដ្ឋ គឺ​ជា​កូន​ប្រុស​របស់​អតីត​អ្នក​និពន្ធ​បទ​ភ្លេង​ល្បី​ឈ្មោះ អ៊ុយ សាខន ។ ក្រៅ​ពី​ទទួល​បាន​ប្រជាប្រិយ​ភាព និង ភាព​ជោគ​ជ័យ​លើ​ផ្នែក​តែង​និពន្ធ​បទ​ភ្លេង​និង​ទំនុក​ច្រៀង លោក​ក៏​មាន​ជំនាញ​ផ្នែក​សិល្បៈ​ច្រើន​ទៀត ដូច​ជា​សម្តែង ច្រៀង លេង​ព្យាណូ និងដឹកនាំរឿង។

 

 

ពេល​ឡើង​ទទួល​ពាន​រង្វាន់​អ្នក​និពន្ធ​ឆ្នើ​ម ក្នុងកម្មវិធី​អាណាចក្រ​តារា​នាពេល​កន្លង​មក លោក​ ពិសិដ្ឋ បាន​​ឧទិ្ទស​ពាន​រង្វាន់​នេះ​ដល់​វិញាណក្ខន្ធ​ឪពុក ដែល​ធ្វើ​ទស្សនិក​ជន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។

 

 

តើ​មាន​មូលហេតុ​អ្វី​ពិសេស​ធ្វើ​ឲ្យអ្នក​និពន្ធ​រូបនេះ​នឹក​នា​ដល់​ឪពុក​មុន​គេ​នៅពេល​នោះ​? នៅ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​លើ​វិស័យ​សិល្បៈ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​នេះ លោក​ឪពុក​មាន​ចំណែក​អ្វីខ្លះ? ដើ​ម្បី​បាន​ដឹង​កាន់​តែ​ច្បាស់ សូម​ប្រិយមិត្ត​ស្តាប់ និងទស្សនាការបើក​កកាយ​របស់​លោក សួន ពិសិដ្ឋ ៖

 

 

អត្ថបទៈ លីដា

អត្ថបទថ្មី