U16 ​កម្ពុជា ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ប្រទេស​ថៃ

  • 2016-06-15 21:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ (U16) ​កំពុង​តែ​ហ្វឹកហាត់​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​ដង​ស្រង់​បទពិសោធន៍​នៅ​ប្រទេស​ថៃ​នា​ថ្ងៃ​ទី​១៩​ខែ​មិថុនា ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

 

ដោយ​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ថៃ​នេះ​ដែរ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​កីឡាករ​ មុន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​AFF U-16 Championship ដែល​កម្ពុជា​ផ្ទាល់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​។

 

AFF U-16 Championship 2016 ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​​ថ្ងៃ​ទី​១០ ​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៣​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ពាន​រង្វាន់​មួយ​នេះ​មាន​១១​ប្រទេស​ចូល​រួម​ប្រកួត ​ត្រូវ​បែងចែក​ជា​២​ពូល ដោយ​ពូល A ​មាន​មីយ៉ាន់ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​សិង្ហបុរី ខណៈ​​ពូល B ​មាន​ម្ចាស់​ផ្ទះ​កម្ពុជា ឡាវ ថៃ ទីម័រ ​និង​ប្រ៊ុយណេ។ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត នឹង​ប្រើ​ទីលាន​២​ ​​​គឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន​ស្ដាត​ចាស់៕

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី